ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជើងខ្លាំងជិះម៉ូតូអាសង់កូរ៉េស្ទាក់មុខឡានគេហើយ យកដុំថ្មគប់បំបែកកញ្ចក់ឡាន ត្រូវចំតៃកុងប៉ោងភ្នែកម្ខាង សមត្ថកិច្ចចុះសួរនាំទាញកាំបិតបុ័ងតោកាប់ដៃសមត្ថកិច្ចប៊ិះដាច់

ជើងខ្លាំងជិះម៉ូតូអាសង់កូរ៉េស្ទាក់មុខឡានគេហើយ យកដុំថ្មគប់បំបែកកញ្ចក់ឡាន ត្រូវចំតៃកុងប៉ោងភ្នែកម្ខាង សមត្ថកិច្ចចុះសួរនាំទាញកាំបិតបុ័ងតោកាប់ដៃសមត្ថកិច្ចប៊ិះដាច់

កណ្តាល៖ កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅបានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទ្រៀង កែវចរណៃ ហៅម៉ៅ ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅករណីហិង្សាដោយចេតនានឹងធ្វើឲ្យខូចខាតនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិលេខ១ ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ ឆែម វី ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឈ្នួលមានទីលំនៅ ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅថ្ងៃកើតហេតុខាងលើជនសង្ស័យបានជិះម៉ូតូម៉ាកសង់កូរ៉េពណ៍ក្រហមគ្មានស្លាកលេខ ទៅឈប់ចាំរថយន្តជនគ្រោះបើកពីត្បូងទៅភ្នុំពេញលុះរថយន្តបើកដល់ចំនុចភូមិលេខ១ក សង្កាត់ស្វាយរលំ ជនសង្ស័យបានបើកម៉ូតូស្ទាក់ពីមុខរថយន្តរួចយកដុំថ្មទៅគប់បំបែកកញ្ចក់រថយន្តបណ្តាលអោយត្រូវចំថ្ពាល់ឆ្វេង

ជនរងគ្រោះ រងរបួសជាទម្ងន់ ក្រោយកើតហេតុជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួនបាត់ទៅ ។

ប្រភពដដែលបានបន្តទៀតថា លុះព្រឹកថ្ងៃទី១៧ខែ៥ឆ្នាំ២០២០កម្លាំងប៉ុស្តិ៍បានទៅ រកជនសង្ស័យ នៅភូមិព្រែកខ្សេវមកធ្វើការសាកសួរ តែពេលនោះជនសង្ស័យបានប្រកែកហើយយកកាំបិតតាំងតោ កាប់មកលើកងកម្លាំងយើងឈ្មោះស្រីវស្រ៊ាង បណ្តាលអោយរងរបួសដៃខាងឆ្វេង ក្រោយមកសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya