ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡានបើកទៅបុកក្មេង២នាក់ជិះកង់ឌុបគ្នា បណ្តាលឲ្យក្មេងស្រីបាត់បង់ជីវិត និងម្នាក់ទៀតរបួយធ្ងន់ ស្រុកម៉ាឡៃ នៅបន្ទាយមានជ័យ

ឡានបើកទៅបុកក្មេង២នាក់ជិះកង់ឌុបគ្នា បណ្តាលឲ្យក្មេងស្រីបាត់បង់ជីវិត និងម្នាក់ទៀតរបួយធ្ងន់ ស្រុកម៉ាឡៃ នៅបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ): គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៧និង៤៥ នាទីយប់ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២០ រថយន្តសេរីទំនើប១ គ្រឿងអ្នកបើក ក្នុងល្បឿនលឿនដោយគ្មានការប្រុងប្រយ័ត្នក្នុងស្ថានភាពមេឃងងឹត ស្រាប់តែបើកទៅបុកក្មេង២នាក់ជិះកង់ឌុបគ្នាបណ្តាលឲ្យក្មេងស្រីបាត់បង់ជីវិត និងម្នាក់ទៀតរបួយធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ត្រង់ចំនុចគីឡូម៉ែត្រលេខ៤៣-៤៤ ស្ថិតនៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ជនរង គ្រោះ ទាំង២នាក់១ ឈ្មោះ រ៉េន ខាំ ភេទ ប្រុសអាយុ១២ ឆ្នាំរស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ របួសបាក់ជើងឆ្វេង អ្នកជិៈកង់និងអ្នកជិះពីក្រោយមានឈ្មោះ ថេង ស្រីរត្ន័ ភេទស្រី អាយុប្រហែល ១១ឆ្នាំ រស់នៅ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យស្លាប់។

នៅមុនពេលកើតហេតុ ក្មេងទាំង២នាក់ បានជិៈកង់ឌុបគ្នាក្នុងពីកើតទៅលិច ស្របពេលនោះមានរថយន្តម៉ាកប្រូស ពណ៌ប្រផេះ សេរី២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2BE.7802 បើកក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿនក្នុង សភាពមេឃ ងងឹត លុះបើកមក ដល់កន្លែងកើតហេតុបានបុកកង់ពីក្រោយពេញទំហឹងបណ្តាលឲ្យមានអ្នកស្លាប់និងរបួស ​ចំណែករថយន្តបានរេចង្កូតធ្លាក់ពីថ្នល់ហើយអ្នកបើកបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ក្រោយពីកើតហេតុកម្លាំង នគរបាលជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យវាស់វែងរួច បានប្រគល់សពជូនក្រុមគ្រួសារ អ្នករបួសដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង បានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក រងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya