ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យ ៣នាក់ រងរបួសធ្ងន់ នៅតាកែវ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យ ៣នាក់ រងរបួសធ្ងន់ នៅតាកែវ

តាកែវ:  ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ត្រង់ចំណុចខាងត្បូងចូលវត្តព្រៃតូច ភូមិគោកដូង ស្រុកកោះអណ្ដែត ខេត្តតាកែវ  នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង៤៥នាទីរសៀល ។

រថយន្តម៉ាក កាមារី ស៊េរី១៩៩១ ពណ៌ទឹកប៊ិចចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 2E-6219 អ្នកបើកបរឈ្មោះ សូ សីហា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ស្រុកកៀនសាំង ខេត្តស្វាយរៀង។ អ្នករួមដំណើរឈ្មោះ អៀ ធីតា ភេទស្រី អាយុ ៤៣ឆ្នាំ ទីលំនៅភូមិព្រៃផ្ដៅ ស្រុកកៀនសាំង ខេត្តស្វាយរៀង បានធ្វើដំណើរពីត្បូង ទៅជើង បានបុកគូទរថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AP-1660 ស៊េរី២០០២ រួចជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AY-8370 ស៊េរី២០០០ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ៣នាក់ ។  សមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងទៅតាមនីតិវិធី ចំពោះជនរងគ្រោះ ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya