ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បង្ក្រាបទីតាំងបញ្ជល់មាន់​ ឃាត់បាន ១០នាក់ និងវត្ថុតាង នៅកំពង់ចាម

បង្ក្រាបទីតាំងបញ្ជល់មាន់​ ឃាត់បាន ១០នាក់ និងវត្ថុតាង នៅកំពង់ចាម

ខេត្តកំពង់ចាម ៖​ ​ ​នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ​ បង្ក្រាបទីតាំងលួចលាក់បើកសង្វៀនបញ្ជល់មាន់ មួយកន្លែង​ នៅចំណុច​ដីវាលកប់ខ្មោចរបស់ឈ្មោះ ស៊ុនហុង ភេទ​ប្រុស អាយុ៨១ឆ្នាំ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួនបានជនសង្ស័យចំនួន ១០នាក់​ ។

បង្ក្រាបទីតាំងលួចជល់មាន់មួយកន្លែង ស្ថិតនៅដីវាលកប់ខ្មោចរបស់ឈ្មោះ ស៊ុនហុង ភេទ​ប្រុស អាយុ៨១ឆ្នាំ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួនបានជនសង្ស័យចំនួន១០នាក់​ ។

ជ​ន​សង្ស័យ​ទាំង១០នាក់ សមត្ថកិច្ច​ចាប់ឃាត់ខ្លួន​មានឈ្មោះ​ដូចខាងក្រោមនេះ​ ៖

១-ឈ្មោះ មាន ច្រឹង ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម​។

២-ឈ្មោះ ឈឿន ឈាន់ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃខេត្តកំពង់ចាម​ ។

៣-ឈ្មោះ ស៊ីម ស៊ី ភេទប្រុសអាយុ​៣១ឆ្នាំ នៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង​ ។

៤-ឈ្មោះ ពៅ ម៉េងហុង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម​ ។

៥-ឈ្មោះ សួន ឈឿន ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិទម្ពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម​។

៦-ឈ្មោះ យន យ៉ាត ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិក្រដាស់ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម​ ។

៧-ឈ្មោះ ពុធ ពេជ្រ ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិត្របែក ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម​ ។

៨-ឈ្មោះ លី សុខអាន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម​ ។

៩-ឈ្មោះ សួស ភ័ក្រ្ត ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិង៉ូង ឃុំសុទិព្វស្រុកជើងព្រៃ ខេត្តកំពង់ចាម​ ។

១០- ឈ្មោះ ណៃ ផានិត ភេទប្រុស អាយុ២៨ឆ្នាំ ភូមិរវាងឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម​ ។

ចំ​ពោះ​វត្ថុ​តាងដែលដកហូតបានរួមមាន​៖
១-ម៉ូតូ១៣ចំនួនគ្រឿង
២-រថយន្ត០៤គ្រឿង
២-មាន់ជល់ចំនួន០២ក្បាល(ងាប់)
៤-កន្ត្រក់ដាក់មាន់ចំនួន០២
តើ-ស្គត់រុំខ្នាយមាន់មួយចំនួន(ប្រើរួច)
៦-កញ្ចក់សំរាប់បាំងមាន់ចំនួន ០១
៧-ប្រាក់ដុល្លារចំនួន១,០០០ដុល្លារ (មួយពាន់ដុល្លារ)
៨-ប្រាក់រៀលចំនួន ៣,៥១០,០០០រៀល (បីលានហាសិបមួយមុឺនរៀល)
៩-ធុងក្លាស្សេភេសជ្ជ:ចំនួន០១
១០-ហាន់តោលេងអាប៉ោងចំនួន០១​ ។

ជនសង្ស័យនិងវត្ថុតាងដែល​សមត្ថកិច្ច​ឃាត់ខ្លួន​និងដកហូតទុកខាងលើបញ្ជូនមកស្នងការដ្ឋានរបស់ខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់​ ៕​

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya