ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឡានបុកម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យស្លាប់​ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ នៅភ្នំពេញ

ឡានបុកម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យស្លាប់​ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ នៅភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍ចរាចរណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ក្បែរការ៉ាសាំងPTT ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្ដអាបែនដឹកដីមួយគ្រឿងបើកបុកម៉ូតូកង់បីឥណ្ឌាបណ្ដាលឲ្យបុរសម្នាក់ស្លាប់​ ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណប័ណ្ណ។

មុនពេលកើតហេតុគេឃើញរថយន្ដអាបែនមួយគ្រឿងក្បាលពណ៌ស្លែពាក់ស្លាកលេខខេមរភូមិន្ទ02 3-5687 បើកដោយបុរសម្នាក់ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿលឿនខណៈពេលមកផ្លូវបំបែកជាបួនកែងនិងផ្លូវ១០០៣ ក៏មានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សរលាយខៀវខ្ចីពាក់ស្លាកលេខភ្នំពេញ1HV-2923 ជិះដោយ បុរសម្នាក់បាន ជិះបត់មកផ្លូវឧកញ៉ាម៉ុងរិទ្ធីក៏ត្រូវរថយន្ដអាបែនដឹកដីខាងបើកបុកចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យបុរសជា

ម្ចាស់កង់បីឥណ្ឌាស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ យ៉ាងអាណោចធម័ ចំណែកឯម្ចាស់រថយន្ដបង្កឃើញដូចច្នេះក៏ចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល។

​ សមត្ថកិច្ចបានចុះមកដល់និងកន្លែងកើតហេតុបានធ្វើការវាស់វែង យកសពជនគ្រោះទៅប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី​ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya