ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ត្រូវភ្លើងឆេះ នៅបន្ទាយមានជ័យ

ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ត្រូវភ្លើងឆេះ នៅបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖  នៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

*ទី១៖ ម្ចាស់ផ្ទះឈ្មោះ ខាំ ស៊ីង ភេទប្រុស អាយុ៥៨ឆ្នាំ បន្ទុក២នាក់ ស្រី១នាក់ ទំហំផ្ទះ ១២ម៉ែត្រ គុណនឹង១៥ម៉ែត្រ ឆេះទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិរាប់ម៉ីនដុល្លារ
*ទី២៖ ម្ចាស់ផ្ទះឈ្មោះ តាន់ សុភាន់ ភេទប្រុស អាយុ៥៥ឆ្នាំ រួមបន្ទុក ៥នាក់ ស្រី៣នាក់ ខូចខាតជញ្ជាំងផ្ទះមួយចំហៀង ទំហំផ្ទះ ១២ម៉ែត្រ គុណនឹង១៥ម៉ែត្រ។

នៅមុនពេលកើតហេតុនៅវេលាម៉ោងប្រហែល១០ គេឃើញភ្លើងឆេះចេញពីជាន់លើពីផ្ទះឈើមួយសន្ទុះ ស្រាប់តែភ្លើងឆេះពេញបន្ទុកស្របពេលនោះមានអ្នកជិតខាង ជួយយកទ្រព្យសម្បត្តិចេញពីកន្លែងភ្លើងឆេះ ហើយជួយបាញ់ទឹកពន្លត់ដែរតែដោយសារតែភ្លើងឆេះពេញ បន្ទុកមិនអាចបាញ់ទឹកពន្លត់បាន។  គេបានឃើញរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកអូរជ្រៅអស់ចំនួន ២ឡាន មានកម្លាំងរបស់នគរបាលពន្លត់អគ្គិភ័យ កម្លាំងរបស់អាវុធហត្ថខេត្ត កម្លាំងរបស់យោធា និង មន្ត្រីមូលដ្ឋានស្រុកអូរជ្រៅ និងកម្លាំងឃុំបានពួកដៃគ្នាជួយពន្លត់ភ្លើង យ៉ាងសស្រាក់សស្រាំ ដោយសារកម្លាំងទឹកបាញ់ចេញពីរថយន្ត ធ្វើឲ្យភ្លើងស្រាកម្តងមន្ទិចៗជាច្រើនម៉ោង។

ក្រោយមកទើបភ្លើងរលត់អស់ទាំងស្រុង មិនបណ្តាលឲ្យរាលឆ្លងឆេះដល់ផ្ទះជិតខាង ឡើយគ្រាន់តែឆ្លងផ្ទះជិតខាងអស់ ១ចំហៀង។ កម្លាំងអធិការដ្ឋាន និងកម្លាំង ប៉ុស្តិ៍បានបញ្ជាក់ឲ្យដឹងទៀតថា ទ្រព្យសម្បត្តិក្នុងផ្ទះភ្លើងឆេះអស់ទាំងស្រុង បើគិតជាទឹកប្រាក់ប្រហែលរាប់ម៉ឺនដុល្លាផងដែរ។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ភ្លើងឆេះនេះអាចទុស្សេខ្សែភ្លើង។ ក្រោយពីកើត ហេតុហើយម្ចាស់បានតែអង្គុយមើលទ្រព្យសម្បត្តិដែលត្រូវភ្លើងស្ទើរតែសន្លប់បាត់

បង់ស្មារតីទាំង ប្តី ប្រពន្ធតែប៉ុណ្ណោះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya