ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើងដឹកប្រេង និងរថយន្ត បណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំ នៅបាត់ដំបង

គ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើងដឹកប្រេង និងរថយន្ត បណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំ នៅបាត់ដំបង

បាត់ដំបង:  នៅចំណុច ក្រុមទី១ភូមិរ៉ាឃុំមោងស្រុកមោងឫស្សីមានករណីគ្រោះថ្នាក់ចរាចរណ៍១ កើតឡើង រវាងរថភ្លើងដឹកប្រេង១គ្រឿង និងរថយន្តបណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំអ្នកបើករងរបួសស្រាល នៅវេលាម៉ោង៩និង១១នាទីយប់ថ្ងៃទី១៦ខែឩសភាឆ្នាំ២០២០ ។

អ្នកបើកបររថភ្លើងឈ្មោះ អួន សេថាវីត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ២សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើកបរចេញពីរាជធានីភ្នំពេញឆ្ពោះទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុករថយន្ត ១គ្រឿងម៉ាកTOYOTA Brus (តូយ៉ូតាប្រូស) ធុនទេសចរណ៍តូចពណ៌សពាក់ស្លាកកលេខ បាត់ដំបង 2C.9648 អ្នកបើកបរ ឈ្មោះ សល់ សុផល ភេទ ប្រុស អាយុ 26ឆ្នាំ រស់នៅក្រុមទី2 ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវរថ ភ្លើងពីទិសខាងជើងទៅត្បូង បណ្ដាលឲ្យរថយន្តខូច១គ្រឿងបុរសម្នាក់ របួសស្រាលជាអ្នកបើកបររថយន្ត។

រថយន្តយកមករក្សាទុកទៅអធិការដ្ឋានស្រុកមោងឫស្សីរីឯអ្នកបើកបររថភ្លើងបានបន្តដំណើរទៅមុខទៀត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya