ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » កម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត ចុះរុះរើក្បូនលួចដឹកទំនិញឆ្លងខុសច្បាប់មួយកន្លែង នៅចំនុចច្រកស្ទឹងបត់

កម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត ចុះរុះរើក្បូនលួចដឹកទំនិញឆ្លងខុសច្បាប់មួយកន្លែង នៅចំនុចច្រកស្ទឹងបត់

ក្រុងប៉ោយប៉ែត៖ កាលពីថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២០ កម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត ក្រោមការដឹកបញ្ជាផ្ទាល់ពីឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានធ្វើការចុះរុះរើក្បូន ដឹកទំនិញឆ្លងដែនខុសមួយកន្លែង ក្នុងភូមិសាស្ត្រ ខាងត្បូងផ្លូវជាតិលេខ៥ ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

 

ថ្លែងអោយដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៧ ខែឧសភានេះ ឯកឧត្តម ង៉ោ ម៉េងជ្រួន បានអោយដឹងថា យោងតាមអនុសាសន៍របស់ ប្រមុខថ្នាក់នាំជាពិសេស បទបញ្ជារបស់ សម្តេចក្រឡាហោម ស ខេង បញ្ជាអោយ ទប់ស្កាត់ពលករឆ្លងដែន ទំនិញឆ្លងដែនគ្រប់ច្រករបៀងទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺcovid-19ខណៈដែលប្រទេសថៃក៏បានទប់ស្កាត់ដូចប្រទេសកម្ពុជាដែរ។

 

លោកបន្តទៀតដោយយោងតាមបញ្ជាខាងលើ គណៈកម្មការរបស់លោកបានធ្វើសកម្មភាពជារៀងរាល់យប់ថ្ងៃ តាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់ប្រទេសថៃ ប្រវែង១៧៦គីឡូម៉ែត្រ ដោយឃើញមានភាពមិនប្រក្រតី នៅចំនុចប៉ុស្តិ៍ស្ទឹងបត់នេះ មានទាំងក្បូននិងមានការសង់រោងថ្មី លោកក៏បានសហការជាមួយកម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត ដើម្បីធ្វើការរើក្បូននិងរោងនោះចេញ ។

 

លោកអភិបាលរងបន្តទៀត ក្បូនដែលគេធ្វើដើម្បីឆ្លងទំនិញទាំងនោះ គឺខាងលើលោកប្រទៈឃើញនៅចំនុច

ក្រោមគុម្ភឬស្សី ដោយលោកមិនទាន់ហ៊ានសន្និដ្ឋានថាជារបស់កម្លាំងខាងណាដែលធ្វើសកម្មភាពនៅឡើយទេ គ្រាន់រុះរើយកវត្ថុតាងទាំងនោះមករក្សាទុកជាបណ្តោះអាសន្នសិន។

 

ពាក់ព័ន្ធនិងករណីនេះដែរ លោក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានអោយដឹងតាមបណ្តាលទំនាក់ទំនង what’s app ថាដោយសារចំនុចនោះគឺមានបទល្មើសឆ្លងដែនខ្លះៗ ទើបកូនចៅរបស់លោក រាយការមកសុំសង់រោង ដើម្បីសង្កេតមើលនិងដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន ។

 

លោកមេបញ្ជាការបន្តទៀតថា ចំពោះក្បូនឆ្លងដែនគឺមានការឆ្លើយដាក់គ្នាដោយម្ខាងឆ្លើយថារបស់ប៉ូលិស ហើយម្ខាងទៀតឆ្លើយថា ជារបស់ទាហាន ហើយករណីនេះលោកហ៊ានធានាអៈអាងថា កូនចៅរបស់លោក ដែលឈរជើងនៅតំបន់ភូមិសាស្ត្រនោះ គ្មានការពាក់ព័ន្ធដាច់ខាត ចំពោះបទល្មើសឆ្លងដែនខុសច្បាប់ ដោយមិន ពាក់ព័ន្ធចំពោះក្បូននោះឡើយ ហើយរោងដែលទើបនិងសង់ លោកក៏បានបញ្ជាអោយរើចេញអោយអស់ហើយ គ្មានឡើយរោងស្អីទៀតឡើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya