ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​មិត្តភក្តិ ដឹក​ដោយ​រថយន្ត យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​មនុស្យ​នោះ បាន​ស្លាប់​មុនពេល​ចូល មកដល់​មន្ទីរពេទ្យ ​ នៅស្វាយរៀង

បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​មិត្តភក្តិ ដឹក​ដោយ​រថយន្ត យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​មនុស្យ​នោះ បាន​ស្លាប់​មុនពេល​ចូល មកដល់​មន្ទីរពេទ្យ ​ នៅស្វាយរៀង

ខេត្តស្វាយរៀងៈ នៅ​​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០  លោក​អុក សារិន គ្រូពេទ្យ​ប្រចាំការ នៃ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង បាន​រាយការណ៍​មក​ថា នៅ​មន្ទីរពេទ្យ​ខេត្ត មាន​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​មិត្តភក្តិ ដឹក​ដោយ​រថយន្ត យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​មនុស្យ​នោះ បាន​ស្លាប់​មុនពេល​ចូល មកដល់​មន្ទីរពេទ្យ ។​

​ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ ភ្លាម​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ក្នុង​ថ្ងៃ​ដដែល កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ស្វាយរៀង និង​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដោយមាន​ការសម្របសម្រួល​ពី លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ពិនិត្យ​ដល់​បន្ទប់​លេខ​៤ នៃ​មន្ទីរពេទ្យ​ខេត្ត​ឃើញថា សាកសព​មានឈ្មោះ គូ ហ្វា​ង​យាន (GU FANGYUAN) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ EG- ៩២៥៥០៤៨ ស្នាក់នៅ​បន្ទប់​លេខ​B-០២១៨ នៃ​វិថី​ថ្មើ​ជើង ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល មាន​ទីលំនៅ​ខេត្ត​ជាំ​ង​ស៊ី​ប្រទេស​ចិន បាន​ស្លាប់​ប្រាកដ​មែន​។ តាម​ការបំភ្លឺ​របស់​ឈ្មោះ អុក សារិន គ្រូពេទ្យ​ប្រចាំការ​នៃ​មន្ទីរពេទ្យ​ខេត្ត បាន​បំភ្លឺថា សព​ឈ្មោះ​គូ ហ្វាំ​ង​យាន បាន​ស្លាប់ តាំងពី​មុនពេល​ចូល​មកដល់​មន្ទីរពេទ្យ​ម្លេះ​។​

​លទ្ធផល​នៃ​ការពិនិត្យ​សាកសព​ឃើញថា នៅលើ​ខ្លួនប្រាណ​សាកសព ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​។ តាម​ការសន្និដ្ឋាន របស់​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​បញ្ជាក់ថា សាកសព​ឈ្មោះ​គូ ហ្វា​ង​យាន ស្លាប់​ដោយ​ជំងឺ​បេះដូង  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya