ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សកម្មភាព ឈូសឆាយ ទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកដែលជាជំរកត្រីពងកូន នៅតែបន្តកើតមានជារៀងរាល់ថ្ងៃនៅលើទឹកដីស្រុកកំពង់លែង

សកម្មភាព ឈូសឆាយ ទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកដែលជាជំរកត្រីពងកូន នៅតែបន្តកើតមានជារៀងរាល់ថ្ងៃនៅលើទឹកដីស្រុកកំពង់លែង

ខេត្តកំពុងឆ្នាំង : ដីព្រៃលិចទឹកដែលជាដីព្រៃតំបន់ (៣) បី កំពុងទទួលរងនូវការបាត់ បង់អស់ទាំង ស្រុងពីសំណាក់អ្នកមានលុយមានអំណាចឆ្លៀតឱកាសឃុបឃិតគ្នា ធ្វើសកម្មភាពឈូសឆាយ ទន្រ្ទានយកដីព្រៃលិចទឹកដែលជាជំរកត្រីពងកូនរាប់សិប

ហិកតា យ៉ាងអនាធិបតេយ្យ ។

យោងតាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋជាច្រើនដែលពួកគាត់រស់នៅក្នុងស្រុក

កំពង់លែង បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃនេះធន់ធានមច្ឆាជាតិ កំពុងប្រឈមនូវការ បាត់បង់អស់ជាបន្តបន្ទាប់  ហើយសព្វថ្ងៃនេះពួកគាត់ប្រកបមុខរបរនេសាទ ជាលក្ខណៈគ្រួសារដាក់ មង ចងសន្ទូច ក្នុងមួយយប់មួយថ្ងៃ
(រកតែត្រីធ្វើម្ហូបអត់បានទេ) ព្រោះសកម្មភាពបទល្មើសនេសាទក្នុង ទ្រង់ទ្រាយធំគឺកើតមានគ្រប់រូបភាពនៅតាមដងទន្លេនៅក្នុងខេត្តកំពុងឆ្នាំង ទោះបីនៅក្នុងកន្លែងអភិរក្សត្រីមេពូជ ក៏បាត់បង់អស់ដែរ ។

ប្រភពដដែលនោះបានបន្តទៀតថា សព្វថ្ងៃនេះដីព្រៃលិចទឹកដែលជាជំរកត្រីពងកូន ក៏កំពុងប្រឈមនូវការបាត់បង់អស់ទាំងស្រុងផងដែរ ព្រោះមានត្រាក់ទ័រ ជាច្រើនគ្រឿងចូលធ្វើសកម្មភាព ឈូសឆាយ ជារៀងរាល់ថ្ងៃរាប់សិបហិកតា នៅចំណុច ព្រែកកន្ទប នឹង ចំណុច បទអន្ទង់អាំង ដែលស្ថិតនៅ
ភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែងខេត្តកំពុងឆ្នាំង ហើយរាល់ថ្ងៃនេះប្រជាពលរដ្ឋ (រកតែអូសដុតដាំបាយមិនបានផង) ត្រាក់ទ័រ ដែលធ្វើសកម្មភាព ឈូសឆាយ ដីព្រៃលិចទឹកនៅចំណុច ខាងលើនេះប្រហែលជាអាងមានអ្នកធំនៅពីក្រោយ គ្មានសមត្ថកិច្ចជំនាញណាម្នាក់ហ៊ានបង្រាបសោះតែម្តង ៕
សូមរង់ចាំអានភាគបន្ត

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya