ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » យុវតី​រូប​ស្រស់​សោភា​ម្នា​ក់បាន ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅកំពត ​

យុវតី​រូប​ស្រស់​សោភា​ម្នា​ក់បាន ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅកំពត ​

កំពត ​៖ កាលពី​ម៉ោង​ជិត​១០​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០​នេះ យុវតី​រូប​ស្រស់​សោភា​ម្នា​ក់បាន ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​យី​ឌុប​កង់​១០ បុក​ម៉ូតូ Nex ជិះ​ឌុប​គ្នា​២​នាក់ បណ្ដាល​ឲ្យ​កិន​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​មិត្តភក្តិ​រងរបួស​បាក់ដៃ​ម្ខាង ចំណែកឯ​តៃកុង​រថយន្ត​បង្ក បាន​ចុះ​គេចខ្លួនបាត់ នៅតាម​ផ្លូវជាតិ​លេខ​៤១ ត្រង់ចំណុច​ជិត​ដល់​រូបសំណាក​លោកយាយ​ម៉ៅ ខណៈពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើ​រ​ទៅ​ខេត្តកំពត ជាមួយ​មិត្តភក្តិ​ប្រុស​ស្រី​៥​នាក់​ទៀត ជិះ​ម៉ូតូ​៣​គ្រឿង ។​

សូមបញ្ជាក់ថា រថយន្ត ម៉ាក ​FUSO ផ្លាកលេខ​ចង្កូត​ស្ដាំ​ PP-1982 នៅលើ​រថយន្ត​ បាន​បន្សល់​ប័ណ្ណបើកបរ​ប្រភេទ​(​ខ​-B) និង​អត្តសញ្ញាណប័ណ្ណ មានឈ្មោះ​ឡេង ហែម រស់នៅ​ឃុំ​កក់ ​ស្រុក​បរសេដ្ឋ ​ខេត្តកំពង់ស្ពឺ​។​

​បើតាម ហ្ហ្វេ​ស​ប៊ុ​ក Phearak Da Irish បាន​រៀបរាប់​ពី​ដំណើ​រ​រឿង​របស់​ប្អូនស្រី​រងគ្រោះ​មាន​ឈ្មោ ពិន ស្រី​ពេជ្រ អាយុ​ ២០​ឆ្នាំ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​នេះ ​។​

​ សព​របស់​យុវតី​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកមក​ចាត់ចែង​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅផ្ទះ​របស់​នាង​ផ្ទាល់​តែម្ដង ស្ថិតនៅ​ជិត​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វា ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya