ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យជាង១០នាក់ យកកាំបិតបុ័ងតោកាប់ ជនរងគ្រោះ ២នាក់ ឱ្យរបួសធ្ងន់ នៅភ្នំពេញ

ជនសង្ស័យជាង១០នាក់ យកកាំបិតបុ័ងតោកាប់ ជនរងគ្រោះ ២នាក់ ឱ្យរបួសធ្ងន់ នៅភ្នំពេញ

 (ភ្នំពេញ)៖ ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង១០៖០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២០ នៅចំណុចក្នុងបុរី១កន្លែង សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យ៉ាងហោចណាស់មានមនុស្ស ២នាក់ ជាកម្មករសំណង់ បានរងរបួសធ្ងន់ធ្ងរ ត្រូវកម្មករសំណង់ដូចគ្នាយកកាំបិតបុ័ងតោកាប់ ចំណែកជនបង្កជាជាង១០នាក់ រត់គេចខ្លួនបាត់ស្រមោល ហើយករណីនេះអាចក្រុមជនសង្ស័យ ខឹងជនរងគ្រោះប្ដឹងនគរបាលទារលុយសង ២០ម៉ឺន រឿងបង្កហិង្សា ចំណែកជនរងគ្រោះក្រុមគ្រួសារដឹកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

ជនរងគ្រោះទី១៖ ឈ្មោះ ឡឹក ឌី អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ជាក្មួយ របួសរយះក្បាល និងម្រាមដៃខសងស្ដាំ

ទី២៖ ឈ្មោះ គឹម រតនា អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់របួសក្បាលពីខាងក្រោយ ។

មុនកើតហេតុគាត់បានហូបបាយល្ងាចជាមិត្តភ័ក្រ្ត បងប្អូន ដែលធ្វើការក្រុមជាមួយគ្នាផឹកស្រាបៀរជាចំនួនជាង ១កេះ ហើយចប់ខ្លួនក៏ចង់ជិះម៉ូតូទិញអីហូបខាងក្រៅពីការដ្ឋានស្នាក់ នៅពេលជិះបានបន្តិច ក៏មានសន្តិសុខឃាត់សួរនាំជាទំលាប់ស្រាប់តែមានជនបង្កហិង្សា១០នាក់ ដោយមានកាន់កាំបិតបុ័ងតោ មកកាប់ខ្លួនរបួសដេកដួលហូរឈាមលើផ្លូវ រួចជនបង្កទាំងនោះ រត់គេចខ្លួនបាត់អស់ ហើយក្រុមគ្រួសារយកម៉ូតូឌុបមកមន្ទីរពេទ្យដេករបួស។

ជនរងគ្រោះទាំង២នាក់ បានអាះអាងថា ជនបង្កនោះមានស្គាល់ថាធ្លាប់វាយខ្លួន និងសងជំងឺចិត្ត ២០ម៉ឺនរៀល បញ្ចប់រឿងម្ដងមកហើយ តែសង្ស័យមានចិត្តខឹងទើបចង់គុំគួនមកតាមវ៉ៃ រហូតលើកទី២ របួសធ្ងន់បែបនេះ ដោយសារភាពរបួសធ្ងន់រងចាំព្រឹកឡើងអាចដាក់ពាក្យបណ្ដឹងបាន ដើម្បីឱ្យនគរបាលចាត់ការតាមចាប់ជនបង្កហិង្សាមកដាក់ទោស និងសងសំណងថ្លៃព្យាបាលរបួសផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya