កោះកុង៖ ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីចុងខែមករាកន្លងទៅលោកប៊ុនលើតបានបើកកិច្ចប្រជុំចង្អៀតមួយ អំពីការបង្ក្រាបបទល្មើសនេសាទនៅដែនសមុទ្រ ជាពិសេសក្នុងភូមិសាស្ដ្រ ខេត្ដកោះកុងបន្ទាប់ពីសារព័ត៌មានជាច្រើនបានរាយការណ៍ថាគណៈកម្មការ របស់លោកខកខានការប្រជុំជាង៥ឆ្នាំមក ហើយ ប៉ុន្ដែគណៈកម្មការនេះបានទទួល លាភសក្ការច្រើនសន្ធឹកសន្ធាប់ពីបទល្មើស ក្នុងដែនសមុទ្រខ្មែរ ។
យ៉ាងណាក៏ដោយ លទ្ធផលនៃកិច្ចប្រជុំនោះត្រូវបានគេលួច បង្ហើបឱ្យដឹងថា គេបានពិភាក្សាគ្នារក យុទ្ធសាស្ដ្រទប់ព័ត៌មានស្ដីអំពីចំណុច អសកម្មមួយចំនួន ដែលគណៈកម្មការ បង្ក្រាបបទល្មើសក្នុងដែនសមុទ្រកម្ពុជា មិនអាចធ្វើបាន ព្រោះតែពួកគេប្រព្រឹត្ដ អំពើពុករលួយដ៏ស្ងាត់ស្ងៀមអស់រយៈពេល ជាយូរឆ្នាំមកនោះ ។
គួរបញ្ជាក់ថា គណៈកម្មការបង្ក្រាប បទល្មើសនេសាទសមុទ្របានបង្កើតឡើង ក្នុងអំឡុងឆ្នាំ២០០៩ ប៉ុន្ដែគណៈកម្មការ នេះមិនបានបំពេញតួនាទីរបស់ខ្លួននោះ ទេ ផ្ទុយទៅវិញបានបណ្ដោយឱ្យទូកនេសាទ វៀតណាម-ថៃចូលមកនេសាទក្នុងដែន សមុទ្រកម្ពុជាយ៉ាងអនាធិបតេយ្យ ។ សមាជិកគណៈកម្មការបង្ក្រាបបទល្មើស នេសាទទទួលបានផលប្រយោជន៍ទៅតាមឋានៈនិងតួនាទីរបស់ខ្លួន ។ ក្នុងនោះគេ រាយការណ៍ថា ប្អូនថ្លៃលោកប្រធានគណៈ កម្មការដែលប្រចាំការនៅកោះស្ដេចតែងតែជិះទូកទៅប្រមូលលុយ ពីទូកនេសាទ ល្មើសច្បាប់ទាំងនោះជារៀងរាល់ថ្ងៃ ។
បញ្ហា បទល្មើសនេសាទនៅ ដែនសមុទ្រនោះប្រភពព័ត៌មានពីប្រជា នេសាទខ្មែរនិយាយថា ទូកគូដែលជាទូក នេសាទធុនធំបំផុតបំពាក់ឧបករណ៍នេសាទ ទំនើបៗរបស់ជនជាតិវៀតណាមនិងថៃ រាប់សិបគ្រឿងបាននឹងកំពុងចូលមកនេសាទនៅក្នុងដែនសមុទ្រខ្មែរ ដែលប្រជា នេសាទខ្មែរវាយតម្លៃថាក្នុង១ថ្ងៃគណៈ កម្មការនេសាទអាចប្រមូលលុយពីទូក នេសាទល្មើសច្បាប់បានមិនតិចជាង៣ លានបាតនោះឡើយ ។ ៣លានបាតគឺជា ចំនួនតួលេខក្រៅផ្លូវការណ៍ប៉ុណ្ណោះ ។ ប្រភពនិយាយថាអាចច្រើនជាងនេះ អាស្រ័យទៅលើចំនួនទូកដែលចុះមក នេសាទនៅក្នុងដែនសមុទ្រខ្មែរ គេប៉ាន់ ប្រមាណថា មានទូកនេសាទជាង២០០ គ្រឿងដែលកំពុងនេសាទនៅក្នុងដែន សមុទ្រខ្មែររាល់ថ្ងៃ ។ ទូកនេសាទថៃ ឬវៀតណាមមិនអាចចូលនេសាទក្នុង ដែនសមុទ្រខ្មែរដោយមិនបង់ប្រាក់ជូន គណៈកម្មការបង្ក្រាបបទល្មើសនេសាទ នោះបានឡើយ ។
ប្រភពព័ត៌មានបាន បន្ថែមថា ទូក នេសាទដែលចូលធ្វើសកម្មភាពក្នុងដែន សមុទ្រខ្មែរត្រូវគេកំណត់ថា បំពាក់ឧបករណ៍ ស្របច្បាប់ហើយសុំការអនុញ្ញាតជាផ្លូវការណ៍ពីគណៈកម្មការបង្ក្រាបបទ ល្មើសនេសាទដែលលិខិតចេញដោយគណៈកម្មការបង្ក្រាបបទល្មើសនេសាទនោះមានសុពលភាព ត្រឹម៣០ថ្ងៃម្ដង ។ ប៉ុន្ដែសព្វថ្ងៃនេះទូក នេសាទបំពាក់ឧបករណ៍នេសាទរាប់រយ គ្រឿងចូលមកនេសាទក្នុងដែនសមុទ្រខ្មែរយ៉ាងអនាធិបតេយ្យដោយមិន ចាំបាច់សុំ ច្បាប់អនុញ្ញាតដោយគ្រាន់តែបង់ប្រាក់ ឱ្យប្អូនថ្លៃលោកប្រធានគណៈកម្មការជា ការស្រេច ។ ពិសេសជាងនេះ ទៀតលុយដែលត្រូវបង់ជូនប្អូនថ្លៃគណៈ កម្មការនោះមិនមានបែបបទជាក់លាក់ អ្វីទេគឺអាស្រ័យទៅលើមនោសញ្ចេតនា បបូរមាត់របស់អ្នកដែលចាំអង្គុយទារ លុយនោះប៉ុណ្ណោះ ។
ថៅកែទូក នេសាទថៃម្នាក់ដែលមាន មូលដ្ឋាននៅកងស៊ុន ខេត្ដត្រាត-ខ្លង បាននិយាយថាពួកគាត់មិនបានទៅនេសាទ នៅក្នុងដែនសមុទ្រខ្មែរ ព្រោះតែភាព មិនច្បាស់លាស់របស់ក្រុមគណៈកម្ម ការ ។ មានន័យថាគណៈកម្មការនេះទទួល ប្រាក់រួចហើយមិនទទួលខុសត្រូវចំពោះ ទង្វើរបស់ខ្លួននោះទេ ។ ជួនកាលមាន សមាជិកគណៈកម្មការដើរយកលុយ ពីទូកនេសាទដែលគេបង់ប្រាក់ឱ្យ លោកប្រធាននោះហើយ ។ គេអះអាងថាទូកនេសាទថៃដែលកំពុង នេសាទក្នុងដែនសមុទ្រខ្មែរសព្វថ្ងៃគឺជា ក្រុមទូកល្មើសច្បាប់ ហើយពួកគេប្រើ ប្រាស់ឧបករណ៍ខុសច្បាប់បំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ។ ដោយសារតែបញ្ហាលុយធំ នោះហើយទើបគណៈកម្មការបង្ក្រាបបទ ល្មើសនេសាទរអាក់រអួលក្នុងការប្រជុំ ដើម្បីពង្រឹងសមត្ថភាពការងាររបស់ ខ្លួន ។ ផ្ទុយទៅវិញពួកគេប្រជែងគ្នា ប្រព្រឹត្ដអំពើពុករលួយទៅតាមលទ្ធភាព ដើម្បីផលប្រយោជន៍រៀងៗ ខ្លួន ។ គណៈកម្មការនេះមិនដែលបានជួបគ្នាពិភាក្សា ដើម្បីស្វែងរកចំណុចវិជ្ជ មានសម្រាប់បង្ក្រាបបទល្មើសនោះ ឡើយ ។
បើតាមការសង្កេតជាទូទៅ បទល្មើស នេសាទនៅខេត្ដកោះកុងឋិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលត្រូវ សង្គ្រោះបន្ទាន់ ។ ម្យ៉ាង ទៀតរាជរដ្ឋាភិបាលគួរពិនិត្យមើលអំពី ដំណើរការរបស់គណៈកម្មការបង្ក្រាបបទ ល្មើសនេះ ជៀសវាងការទុកបណ្ដោយឱ្យ ផុងកាន់តែជ្រៅនិងមានបាតុភាពកាន់តែ ច្រើន ៕ ដោយ៖ នាយក្អែកខ្មៅ