ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្លាប់ប្តី ប្រពន្ធរបួសធ្ងន់ ករណីគ្រោះ ថ្នាក់ចរណ៍ នៅព្រះវិហារ

ស្លាប់ប្តី ប្រពន្ធរបួសធ្ងន់ ករណីគ្រោះ ថ្នាក់ចរណ៍ នៅព្រះវិហារ

ព្រះវិហារ:  គ្រោះ ថ្នាក់ចរណ៍កើតឡើង ១ ករណី រវាងរថយន្ត និង ម៉ូតូរ៉ឺម៉កលក់ទឹកអំពៅ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ និងអ្នករួមដំណើរ រងរបួសស្រាល វេលាម៉ោង១ និង ៤៥ នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ១១២-១១៣ (បេងកោង)ស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ជនបង្កឈ្មោះ បានរត់គេចខ្លួន បើកបររថយន្តម៉ាកហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AX.៩៤៩២ ខូចខាតធ្ងន់ផ្នែកខាងមុខ ។
ជនរងគ្រោះឈ្មោះ ហង្ស ស៊ាង ហាក់ ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិចម្ការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារបើកបរម៉ូតូម៉ាក កូរ៉េពណ៍ក្រហម ពាក់ស្លាកលេខ

តាកែវ ១D.៣០៣២ សណ្តោងរ៉ឺម៉កលក់ទឹកអំពៅស្លាប់នៅកន្លែងកើតហេតុ ។ អ្នករួមដំណើរឈ្មោះស៊ឹម សៀ ភេទស្រីអាយុ ២០ឆ្នាំ រងរបួសស្រាល ត្រូវជាប្រពន្ធសាកសព ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុម៉ូតូសណ្តោងរ៉ឺម៉កលក់ទឹកអំពៅបើកបរពីទិស

ខាងត្បូង ទៅ ទិសខាងជើង លុះមកដល់ចំណុុចកើតហេតុ បានបើកវ៉ាជែងរថយន្តមួយ គ្រឿងហើយបានជ្រុលចូលគន្លងរថយន្តរងគ្រោះដែលបើកមកពីទិសបញ្ច្រាស់ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍បែបនេះ ។
សាកសព ប្រគល់ ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនិង បញ្ជូនអ្នករងគ្រោះទៅមន្ទីពេទ្យ ព្រមទាំងប្រមូលវត្ថុតាងដែលពាក់ព័ន្ធ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ដើម្បីចាត់ការនិតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya