ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន ចេញលិខិតផ្អាកការងារបណ្តោះអាសន្ន ចំពោះ….. នៅកំពង់ធំ

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន ចេញលិខិតផ្អាកការងារបណ្តោះអាសន្ន ចំពោះ….. នៅកំពង់ធំ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន ចេញលិខិតផ្អាកការងារបណ្តោះអាសន្ន ចំពោះនាយការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ និងធ្វើលិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដើម្បីសុំដកមុខតំណែងចោលតែម្តង។
សូមរម្លឹកថា ទង្វើមេនគរបាលបាលចរាចរណ៍ខេត្តកំពង់ធំ ជាគំរូដ៏ អសីលធម៍បំផុត ដែលត្រូវថ្នាក់លើ ជម្រុះចោល។
នេះជាពាក្យសំដី ទង្វើមេនគរបាលបាលចរាចរណ៍ខេត្តកំពង់ធំ ប្រមាថជេដៀល អភិបាលខេត្ត យ៉ាងដូច្នេះថា «អញមកពីផឹក ហ្អែងគិតមើល«អាលូ» វាធ្វើហ្នឹងមានផ្លាកអីបន្តិច…ហ្អែងមើលចៅហ្វាខេត្តហ្អែងធ្វើមានអី…ហ្អែងមើលមើល៍ អាចៅហ្វាយខេត្តនេះ អញជេវាម្ង៉ៃៗ..អញថតជេអាចៅហ្វាយខេត្តនេះមួយ…សួរវាៗធ្វើត្រូវអត់ «អាលូ» ចៅហ្វាយខេត្តហ្អែងនេះ ប្រាប់ថាអញនិយាយ…ចៅហ្វាយខេត្តអាចម៍អីទេ »។
ក្នុងសំដីដ៏អសីលធម៍នេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានប្រាប់អង្គភាព«នគរដ្រេហ្គន» នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា៖ ខ្ញុំបានរាយការណ៍ជូនថ្នាក់ដឹកនាំអស់ហើយ។ ទុកអោយលោកមាន វិធានការចុះ។
លោកបន្តថា សូមជម្រាបថាច្រមុះជ្រូកត្រង់ហ្នឹងគឺមានយូរយារណាស់មកហើយ ខ្ញុំគ្រាន់តែកែលម្អរ ដាក់បង្គោលភ្លើងតាមដងផ្លូវនិងក្នុងសួនបន្ថែម។ ទីនោះគឺភ្លឺ មិនងងឹតទេ នេះមកពីគាត់ហូបស្រាច្រើនពេក…។
សមត្ថកិច្ចបានអោយដឹងថា លោក រុំ សុវិជ្ជា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានផឹកស្រាស្ររឹងជោគជាំរួចបើករថយន្តទៅ បុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត ហើយ អ្វីដែលធ្វើឱ្យកានតែភ្ញាក់ផ្អើលទៀតនោះ គឺមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថយ៉ាងធ្ងន់ៗទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា នៅទីតាំងកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើត ហេតុមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ និងជេពាក្យដ៏អាក្រក់ស្តាប់បំផុត។

ករណីនេះ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩៖១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និង អគ្គស្នងការ ដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ និងខ្លួនឯងទៀតសោត ក៏មានតួទាទីជានាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំទៀតផង។ បុគ្គលនេះ អាចដកតំណែង នឹងប្រឈមដល់ផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya