ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីឆបោក និងចេញសែកស្អុយ

ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីឆបោក និងចេញសែកស្អុយ

(ភ្នំពេញ)៖  ឃាត់ខ្លួនកាលពីម៉ោង១២ថ្ងៃត្រង់ទី១៦ ខែឧសភា ឆ្នាំ២០២០ ស្រ្តីម្នាក់ឈ្មោះ លាន វ៉ារី ដែល ពាក់ព័ន្ធអំពើរឆបោក និងចេញសែកគ្មានសាច់ប្រាក់ជាង ៦ម៉ឺនដុល្លារ ត្រូវបានកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងបុរីពិភពថ្មីចំការដូង២ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនស្ត្រីសង្ស័យរូបនេះ ធ្វើឡើងតាមដីការបញ្ជារបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុច រចនា។ សមត្ថកិច្ចអាវុធហត្ថ បាននិងកំពុងកសាងសំណុំរឿង និងត្រៀមបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យ លាន វ៉ារី រស់នៅបច្ចុប្បន្នផ្ទះលេខ៦៣ ផ្លូវលេខ២៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ស្រ្តីរូបនេះ ត្រូវបានជនរងគ្រោះតាមរយៈមេធាវីរបស់ខ្លួនប្តឹងចោទពីបទ «ឆបោក និងចេញមូលប្បទាន បត្រគ្នានសាច់ប្រាក់នូវចំនួនទឹកប្រាក់ជាង ៦ម៉ឺនដុល្លារ»។  ក្រោយសំណុំរឿងកសាងរួចរាល់ហើយ កម្លាំងអាវុធហត្ថនឹងបញ្ជូនស្ត្រីជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya