ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់រំលោភបានសម្រេច គេចខ្លួន៧ឆ្នាំ វិលចូលស្រុកវិញ ត្រូវបាននគរបាលចាប់ខ្លួន នៅបន្ទាយមានជ័យ

បុរសម្នាក់រំលោភបានសម្រេច គេចខ្លួន៧ឆ្នាំ វិលចូលស្រុកវិញ ត្រូវបាននគរបាលចាប់ខ្លួន នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ បុរសម្នាក់ត្រូវកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ អំពីករណីរំលោភសេពសន្ថវៈលើ ស្រ្តីរងគ្រោះម្នាក់កាលពី៧ឆ្នាំមុន។

ជនជាប់ចោទមានឈ្មោះកោយ គង់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ជនជាប់ចោទរូបនេះបានចាប់រំលោភសេពសន្ថវៈនារីម្នាក់បានសម្រេចរួចរត់គេចខ្លួនចំនួន០៧ឆ្នាំ ទៅនៅប្រទេស

ថៃហើយ ពេលវិលត្រឡប់មកស្រុកត្រូវកម្លាំងនគរបាលស្រុកអូរជ្រៅ ចាប់ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៧៩ដបច ចុះថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៣ របស់លោកឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ជនជាប់ចោទនេះ ត្រូវកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនរឿង ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នេះដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya