ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ករណីជួញដូរនូវសារធាតុញៀន​ នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យ៧នាក់ ករណីជួញដូរនូវសារធាតុញៀន​ នៅកណ្តាល

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ដោយអនុវត្តតាមការ ចង្អុល ដឹកនាំរបស់លោកឧត្តមសនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ដោយមានការដឹកនាំ សម្រប សម្រួលនីតិវិធីពី លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល នៅថ្ងៃ​ទី​១៥ ខែ​ឧសភា​ ឆ្នាំ​២០២០

វេលា​ម៉ោង​ ១១និង៣០​នាទី​កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿង

ញៀន ស្រុកកណ្តាលស្ទឹង ដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក គង់ ស៊ីដន ស្នងការរងទទួលផែន បានធ្វើការចុះធ្វើការចាប់បង្រ្កាបជាក់ស្តែងករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (Ice) កើតហេតុនៅថ្ងៃ​សុក្រ​ ០៩រោច ខែ​ពិសាខ​ ឆ្នាំ​ជូត​ទោស័ក​ ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែឧសភា​ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី នៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ ងិន មឿន ស្ថិតក្នុងភូមិ​កណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន០៧ នាក់ ស្រី០១នាក់ រួមមានឈ្មោះ៖ ១-ឈ្មោះ​ ងិន មឿន ភេទប្រុស អាយុ ៤៣ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ជាងផ្សារដែក ២-ឈ្មោះ សួស រតនា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ

៣-ឈ្មោះ ហួង ប៊ុនលិ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ៤-ឈ្មោះ ទូច សៀង

ភេទប្រុស អាយុ ២០ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
ជនសង្ស័យទាំង០៤ មានទីលំនៅ​បច្ចុប្បន្ន​ភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្ដាល​ ។

៥-ឈ្មោះ វុទ្ធី ទ្រី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ៦-ឈ្មោះ ញុំង សំបូរ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៧-ឈ្មោះ វុធ បូរិន ភេទប្រុស

អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ

រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន៖ ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (Ice) ចំនួន ០៧កញ្ចប់។ ២-សម្ភារ:វេចខ្ចប់សម្រាប់ជួញដូរ និងប្រើប្រាស់មួយចំនួន។

សភាពនៃរឿងហេតុ៖ ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតតាមជំនាញ នៅថ្ងៃខែឆ្នាំកើតហេតុ កម្លាំងជំនាញ នគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុកកណ្តាលស្ទឹង បានចុះធ្វើការចាប់បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះកើតហេតុខាងលើ ក្នុងរង្វង់ ប្រតិបត្តិការសមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ និងឆេកឆេររកឃើញម្សៅក្រាមសថ្លា​

សង្ស័យ​សារធាតុញៀនចំនួន០៧កញ្ចប់ ។

វត្ថុតាងរួមទាំងជនសង្ស័យ បញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya