ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្តាលឲ្យរបួស ២នាក់ នៅភ្នំពេញ

ឡានបុកម៉ូតូ បណ្តាលឲ្យរបួស ២នាក់ នៅភ្នំពេញ

ភ្នំពេញ: ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០នាទីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៥៩៨ ត្រង់ចំណុចក្បែរនឹងស្ពានអាកាសពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនជាតិចិនប្រុសស្រី២នាក់ ជិះម៉ូតូកូនទាដឹកគ្នា ធ្វើដំណើរតាមផ្លូវ មិនប្រយ័ត្ន ក៏ត្រូវបានរថយន្តNT200 បើកបុកពីក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។

មុនកើតហេតុគេឃើញបុរសស្ត្រី ២នាក់ជាជនជាតិចិន ជិះម៉ូតូកូនទា ពណ៌ស ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1IC-0552 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវ ៥៩៨។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកNT200 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2B-C5979 ធ្វើដំណើរស្របទិសគ្នា បានមកបុកគូទនឹងម៉ូតូកូនទា បណ្តាលឲ្យដួលរបួសធ្ងន់ ស្ត្រីជនជាតិចិនម្នាក់ ដែលអង្គុយពីក្រោយ និងបុរសជាអ្នកឌុប រងរបួសស្រាល ចំណែកម៉ូតូរងការខូចខាត។  រថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួន ទាំងខូចខាតបែកកង់មុខ និងបាក់កញ្ចក់រថយន្តចំហៀងខាងឆ្វេង ដោយបើករត់ទៅដល់ចំណុចផ្លូវ២៧១ កែងផ្លូវ២០០៤ ក៏ត្រូវប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចឃាត់បាន រីឯជនរងគ្រោះ២នាក់នោះវិញ ត្រូវបានរថយន្តសង្គ្រោះមកដល់ហើយ តែមិនព្រមទៅពេទ្យទេ រង់ចាំសាច់ញាតិបងប្អូន មកទទួលយកទៅផ្ទះ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya