ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវប្រជាពលរដ្ឋចាប់បានហើយ ប្រគល់ឱ្យសមត្ថកិច្ច

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវប្រជាពលរដ្ឋចាប់បានហើយ ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ៖  កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវលេខ២០០២ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ អាក់ ជនជាតិខ្មែរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ជុន លីនដា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។

នៅមុនពេលកើតហេតុនាងបានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិចពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ1HU-2395 ត្រឡប់ពីកន្លែងធ្វើការវិញក៏ទុកនៅមុខបន្ទប់ជួលហើយឡើងទៅជាន់លើដោយចាក់សោ.កត្រឹមត្រូវ។លុះមួយសន្ទុះក្រោយមកស្រាប់តែម្ចាស់ផ្ទះជួលបានឮសំឡេងបញ្ឆេះម៉ូតូក៏ស្ទុះចេញមកមើលឃើញជនសង្ស័យ

ក៏ស្រែកឆោឡោឡើងហើយនាំគ្នាដេញចាប់បានម្នាក់យកមកប្រគល់ឱ្យសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀត

រត់គេចខ្លួនបាត់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya