ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ២នាក់ ជាមុខសញ្ញាកាច់សោ.កម៉ូតូ សមត្ថកិច្ច ក្របួចជាប់ នៅភ្នំពេញ

ជនសង្ស័យ២នាក់ ជាមុខសញ្ញាកាច់សោ.កម៉ូតូ សមត្ថកិច្ច ក្របួចជាប់ នៅភ្នំពេញ

ភ្នំពេញ:  កាលពីវេលាម៉ោង៣និង៤៩នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០  ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាប្រើប្រាស់ ជួញដូរសារធាតុញៀន និងជំនាញកាច់សោ.ក ម៉ូតូ ត្រូវសមត្ថកិច្ចក្របួចជាប់ ខណ:កំពុងអនុវត្តច្បាប់ចរាចរណ៍ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចកំពុងអនុតវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក អែប្លែក គ្មានផ្លាកលេខ ទិសដៅពីកើតទៅលិចមកដល់គោលដៅ ស្រាប់ជិះបកក្រោយយ៉ាងលឿន ធ្វើឲ្យមាន ការសង្ស័យ ទើបសមត្ថកិច្ចឃាត់សួរនាំ ហើយឆែកឃើញមាន ម្សៅថ្លាក្រាមស មួយកញ្ចប់ និងប្រដាប់កាចមសោ.ក ម៉ូតូ មួយកំផ្លេរផងដែរ។  សមត្ថកិច្ច បានឃាត់រួចបញ្ជូនទៅ ប៉ុស្តិ៍នគរបាលសាកសួរបន្ត និងបញ្ជូនទៅផ្នែកជំនាញ ដើម្បីចាត់ការតាមនិតិវិធី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya