ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចស្រាវជ្រាវចាប់បានជនសង្សយ័ម្នាក់ ដែលមានជំនាញខាងលួចឡាន និងម៉ូតូ ដកហូតរថយន្តមួយគ្រឿងជូនជនរងគ្រោះវិញ

សមត្ថកិច្ចស្រាវជ្រាវចាប់បានជនសង្សយ័ម្នាក់ ដែលមានជំនាញខាងលួចឡាន និងម៉ូតូ ដកហូតរថយន្តមួយគ្រឿងជូនជនរងគ្រោះវិញ

(ភ្នំពេញ)៖ ចោរដែលចាប់បាននេះមានរហ័សនាម ដៃទិព្វ ជំនាញខាងឆើ្កះសោរលួចឡាន-ម៉ូតូ តែពេលសមត្ថកិច្ចកំពុងសួរចម្លើយនោះ ស្រាប់តែជនសង្ស័យកើតមានរោគបេះដូងរីក ថប់ដង្ហើមរកកល់ប្រកាច់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។

តាមប្រភពនគរបាលខណ្ឌសែនសុខបានអោយដឹងថា ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោ១៤

និង០០នាទី នគរបាលរដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណី (ចោរកម្ម) លួចម៉ូតូ និងឡាន នៅ ចំណុចក្នុងផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី១៤-០៥-២០២០ វេលាម៉ោង០៥ និង២០នាទីភ្លឺ ។

ជនសង្ស័យឈ្មោះ ឡា តា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១៨០ ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូតិ៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចគាស់ទ្វារ ផ្ទះលួចយកឡាន និងម៉ូតូរបស់ជនរងគ្រោះឈ្មោះ យ៉ាន ម៉េងហៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅ

ផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារបាត់បង់ម៉ូតូ ១គ្រឿង ម៉ាកនិច ពណ៌ខៀវ លាយស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1HB-4710 សម្ភារបន្សល់ទុករថយន្ត ១គ្រឿង ម៉ាកឡិចស៊ីស RX-300 ពណ៌ស ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ 2AD-7263៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya