ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គង់ សុជាតិ ធ្លាក់ខ្លួនឈឺ ក៏ព្រោះតែបញ្ហា…… នៅភ្នំពេញ

គង់ សុជាតិ ធ្លាក់ខ្លួនឈឺ ក៏ព្រោះតែបញ្ហា…… នៅភ្នំពេញ

ភ្នំពេញ៖  រឿងរ៉ាវស្នេហា លោក ជា វិបុល និងដៃគូ  កែវ ចាន់និមល ត្រូវបានអ្នករួមការងារនិយាយពីមាត់មួយ

ទៅមាត់មួយ ខណៈគង់ សុជាតិ ក៏ទទួលដំណឹងនេះរហូតស្វែងរកអន្តរាគមន៍ពីថ្នាក់ដឹកនាំទូរទស្សន៍ ហង្សមាសឲ្យជួយបំបែកពួកគេចេញពីគ្នា ពោលគឺការចាប់ដៃគូជាពិធីកររបស់ពួកគេត្រូវបានបញ្ចប់​។

កាន់តែភ្ញាក់ផ្អើលក្រោយពីគេលេចដំណឹងបន្ថែមថា អ្នកនាងគង់ សុជាតិ ជាភរិយាបានធ្លាក់ខ្លួន​ឈឺព្រោះតែជួប រឿងស្នេហាដែលគ្រាំគ្រាមួយនេះ រហូតដេកទួញយំគ្មានកម្លាំងនិងត្រូវបានបញ្ជូន​សង្គ្រោះនៅមន្ទីរពេទ្យ ឯកជនមួយផងដែរ។ ទោះជាយ៉ាងណាគេឃើញវត្តមានស្វាមីនាង គឺលោក ជា វិបុល បានទៅមើលថែនិងលួងលោមនាងដោយផ្ទាល់។

ទំនាក់ទំនងរវាងពិធីករ លោក ជា​ វិបុល និងដៃគូ  កែវ ចាន់និមល បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្រោយ ពីដំណឹងស្នេហាក្រៅឆាកមួយនេះបានផ្ទុះឡើងពេញកន្លែងការងាររបស់ពួកគេ។ កាន់តែខ្លោចចិត្តអាណិតគង់ សុជាតិ គឺក្រោយពីពិធីការិនីរូបនេះបាន​ធ្លាក់ខ្លួ​នឈឺ​និងត្រូវដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។

​ នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីពិធីករទាំង៣រូបខាងលើនៅឡើយទេ ប៉ុន្តែ ប្រភពពីអ្នកជិតដិតពួកគេបានលើកឡើងថា អ្នកនាង គង់ សុជាតិ ស្រលាញ់ស្វាមីខ្លាំង ដែលសុខចិត្តផ្លាស់ប្តូរកន្លែងការងារពីមួយកន្លែងទៅមួយកន្លែង ដើម្បីនៅជាប់កៀកកិតជិត លោកជា វិបុលជាស្វាមី និងក្រោយពីលេចចេញដំណឹងអំពីទំនាក់ទំនងស្នេហ៍នេះអស់ជិត​២ឆ្នាំមកហើយ។

ប្រភពថា គង់ សុជាតិ ដឹងពីអត្តចរិកស្វាមីដែលមានពាក្យសម្តីផ្អែម ដែលងាយនឹងធ្វើឲ្យនារីជាច្រើនលង់ស្នេហ៍ ហើយមុនពេលរឿងស្នេហានេះផ្ទុះចេញ​អ្នកនាងក៏​ព្យាយាមនៅកៀកកិតជិតប្តី ដែលពេលខ្លះនាងស្នើឲ្យអ្នកផលិតកម្មវិធីរៀបចំឲ្យនាងនិង​ស្វាមីចាប់​ដៃគូជាពិធីករផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya