ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅបាត់ដំបង

បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅបាត់ដំបង

បាត់ដំបង ៖ នៅថ្ងៃទី១៤ខែ០៥ ឆ្នំា២០២០ វេលាម៉ោង ១៣និង៣០នាទី  នៅចំណុចក្រុមទី០៦ ភូមិកំពុងចម្លងលើ

ឃុំតាក្រី ស្រុកកំរៀងខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ៖

១.ឈ្មោះមាក់  មុតភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិកំពុងចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

២.ឈ្មោះហែម មុន្នីនាថ ភេទស្រីអាយុ១៧ឆ្នាំរស់នៅភូមិ ស្វាយ ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន ៖

-ម្សៅក្រាមពណ៌សថ្លា មានចំនួន ០៣ថង់ ច្រកក្នុងថង់ប្លាស្ទិកពណ៌ថ្លាស សង្ស័យមានសារធាតុញៀន។

-ថ្នាំគ្រាប់(wy)ចំនួន១៥៣គ្រាប់។

-ថ្នាំប្រភេទក្រវីចំនួន ៥៨គ្រាប់

-ទូរសព្ទ័ដៃ០១គ្រឿងម៉ាកអាយហ្វូន ប្រាក់ខ្មែរចំនួន៣០០០០០(សាមសិបមឺុនរៀល)និងថង់សំរាប់វេចខ្ចប់មួយចំនួន។

ជនល្មើស បាននឹងកំពុងរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya