ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ចាប់ចោរប្លន់ម្នាក់ នៅក្រុងសៀមរាប ក្រោយប្រើពូថៅ គំរាមយកខ្សែ ក

ចាប់ចោរប្លន់ម្នាក់ នៅក្រុងសៀមរាប ក្រោយប្រើពូថៅ គំរាមយកខ្សែ ក

ខេត្តសៀមរាប៖ កម្លាំងនគរបាលក្រុងសៀមរាបនិងពលរដ្ខបានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីប្លន់។
ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៤ខែឧសភា ឆ្នំា២០២០នេះ ចំណុចមុខវត្តចក ក្រុងសៀមរាប។
ជនសង្ស័យឈ្មោះ រ៉េត សារួម ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។

ជនសង្ស័យពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(យកពូថៅគំរាមយកខ្សែក )។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ បានបញ្ជាក់ថាទៅថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២០ ម៉ោង១៤និង២០នាទី ស្ថិតនៅរោងចាំចំការដាំឈូកក្នុងភូមិ ស្វាយព្រៃ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប ពេលជនរងគ្រោះឈ្មោះស៉ឹង ឡាំងគឿ ភេទ ស្រី អាយុ២០ឆ្នាំ កំពុងនៅនឹងរោងជាមួយប្អូនស្រីឈ្មោះ វ័រ រដ្ឋា អាយុ ១៩ឆ្នាំ ត្រូវជនសង្ស័យឈ្មោះខាងលើ ជិះម៉ូតូ០១គ្រឿង ម៉ាកសង់ស៊េរីចាស់មកឈប់ ពីមុខរោងហើយដើរចូលសំដៅមកជនរងគ្រោះនិងប្អូនស្រី រួចជនសង្ស័យបានឃើញ ពូថៅរបស់ជនរងគ្រោះទុកនៅនឹងជណ្ដើរក៏ស្រាប់តែជនសង្ស័យយកមកកាន់នឹងដៃ

រួចគំរាមជនរងគ្រោះឲ្យដោះខ្សែករផ្លាទីនតំលៃ១៥០ដុល្លារពីករ តែដោយជនរង

គ្រោះដោះ យឺតជនសង្ស័យក៏កន្ត្រាក់ដាច់រួច ត្រូវប្អូនជនរងគ្រោះស្រែកឆោឡោថាចោរៗ ជនសង្ស័យរត់ឡើងជិះម៉ូតូត្រូវអ្នកជិតខាងឮ ជិះម៉ូតូដេញតាម ទៅទិសខាងជើងបានប្រហែល៣ គីឡូម៉ែត្រ ជនសង្ស័យភ័យ ក៏គប់ខ្សែករលួចបាននោះចោលតាម ផ្លូវបណ្ដាលឱ្យបាត់ ពេលជនសង្ស័យជិះដល់ត្រង់ចំណុចមុខវត្តចក ត្រូវបងប្អូនប្រជាពលរដ្ឋជិះតាមផ្លូវឃើញនាំគ្នាជួយឃាត់បានប្រគល់ឱ្យសមត្ថកិច្ច។

ជនសង្ស័យក៏ឆ្លើយសារភាពដូចបានរៀបរាប់ខាងលើផងដែរ។ជនសង្ស័យឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ធ្វើការផ្ដន្ទាទោសតាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya