ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ឡៅតឿ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច នៅភ្នំពេញ

ប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ឡៅតឿ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច នៅភ្នំពេញ

ភ្នំពេញ ៖​​  ​ នៅព្រឹកថ្ងៃកើតហេតុរូបគេនិងក្រុមការងារ៦នាក់ ត្រូវបានម្ចាស់បុរីជួលឲ្យពួកគាត់ទៅបោសសម្អាតផ្ទះ។ ពេលពួកគាត់មកដល់ក៏បានឃើញផ្ទះ ខ្ទាស់សោពីក្នុង ពេលនោះពួកគាត់ក៏បានគាស់កញ្ចក់ដើម្បីយក សោចូលទៅសម្អាត។  ពេលនោះគ្នាគាត់ម្នាក់បានឡើងទៅបន្ទប់ឡៅតឿ ស្រាប់តែប្រទះឃើញសពបុរសម្នាក់ដេក ស្លាប់ហើយក៏បានរាយការណ៍ទៅសន្តិសុខក្នុងបុរី សន្តិសុខក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យសព។ នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២០ ស្ថិតនៅចំណុចក្នុងបុរីពិភពថ្មី៣ ផ្លូវលេខ០៦ ផ្ទះលេខ ៦៦ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

​  ស្ត្រីជាប្រពន្ធសពមានឈ្មោះយ៉ែម រស្មី​ អាយុ២៩ឆ្នាំ ស្នាក់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះជាប្តីមានឈ្មោះ ហេង ប៊ុនថេង អាយុ៣៨ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន

ស្នាក់នៅជាមួយគ្នា​ ។

​     ស្ត្រីជាប្រពន្ធបានបន្តទៀតថា រូបនាងនិងប្ដីបានទិញផ្ទះកើតហេតុខាងលើបង់រំលស់ តែអត់មានលុយ បង់ឲ្យខាងបុរីចំនួន៣ខែ ក៏ខាងបុរីបានដកហូតយកផ្ទះវិញ  ហើយថ្ងៃបន្តបន្ទាប់មកជនរងគ្រោះនិង រូបគាត់ជាប្រពន្ធបានមានជម្លោះឈ្លោះប្រកែកគ្នារហូតធ្វើឱ្យបុរសជាប្តីចាកចោលផ្ទះ។ ពេលនោះគាត់ជាប្រពន្ធបាន ទៅដាក់ពាក្យបណ្ដឹងលែងលះនៅសង្កាត់ជ្រោយចង្វាតែបុរសជាប្ដីមិនបានផ្ដិតមេដៃនោះទេ ។

​     សមត្ថកិច្ចជំនាញពិនិត្យទៅលើសាកសពទើបដឹងថា ជនរងគ្រោះបានធ្វើអត្តឃាតដោយខ្លួនឯងដោយលេបថ្នាំងងុយដេកជាច្រើនគ្រាប់ ដោយសារតែសមត្ថកិច្ចរកឃើញសំបកថ្នាំងងុយដេកនៅជាប់នឹងខ្លួនជនរងគ្រោះ​ ។  សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya