ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់​សង្ស័យ​ម្នាក់​ ករណី ​គ្រឿងញៀន នៅភ្នំពេញ​

ឃាត់​សង្ស័យ​ម្នាក់​ ករណី ​គ្រឿងញៀន នៅភ្នំពេញ​

ភ្នំពេញ​:  កាលពី​ម៉ោង​២​រំលង​អធ្រា​ត្រ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​ជនសង្ស័យ​ម្នាក់ កំពុង​ឈរ​លក់​គ្រឿងញៀន​ក៏​ឃាត់ខ្លួន និង​ពិនិត្យ​រកឃើញ​ថ្នាំញៀន​៥​កញ្ចប់ នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ មុខ​សំណង់​មិន​រៀបរយ​ក្រុមទី​៨ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ហេង បូរ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្លូវ​៦០​ម្រ៉ែ​ត​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែលើ ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ឈរ​លក់​ថ្នាំញៀន​ក៏​ឃាត់​ត្រួតពិនិត្យ រកឃើញ​មាន​ក្រាម​ស​ថ្លា​ចំនួន​៥ កញ្ចប់​ថង់​តូច​(​សង្ស័យ​ជា​គ្រឿង​ញៀ​) ក៏​ឃាត់ខ្លួន​យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ​តែម្ដង​។ វត្ថុតាង​ដកហូត មាន​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៥​កញ្ចប់​ថង់​តូច​។

​ ​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya