ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ក្រោយចាប់ខ្លួនរឿងបង្ហោះវីដេអូ រូបអាក្រាតកាយមិត្តស្រីលើ Facebook ព្រោះខឹងខាងស្រីសុំបែកគ្នា បញ្ជូនបុរសម្នាក់ទៅតុលាការ

ក្រោយចាប់ខ្លួនរឿងបង្ហោះវីដេអូ រូបអាក្រាតកាយមិត្តស្រីលើ Facebook ព្រោះខឹងខាងស្រីសុំបែកគ្នា បញ្ជូនបុរសម្នាក់ទៅតុលាការ

(ភ្នំពេញ)៖  នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៉ើបសួរតាមនីតិវិធី។

ចាប់ខ្លួនបុរសម្នាក់នេះក្រោយបង្ហោះរូបភាព និងវីដេអូអាក្រាតកាយមិត្តស្រីរបស់ខ្លួន តាមបណ្ដាញសង្គម Facebook ក្រោយខាងស្រីសុំបែកមានអ្នកថ្មី ខណៈស្នេហារបស់ពួកគេ តាមត្រឹមតាមអនឡាញប៉ុណ្ណោះ មិនដែលជួបមុខគ្នាផ្ទាល់នោះទេ។ ឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ដែលជនសង្ស័យឈ្មោះ ឈុន កុយ អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ។

សារភាពរបស់ជនសង្ស័យឈ្មោះ ឈន់ កុយ បានបញ្ជាក់ថា រូបគេ និងជនរងគ្រោះ បានទំនាក់ទំនងស្គាល់គ្នាតាម Facebook ហើយបានស្រឡាញ់គ្នាទៅវិញទៅមក តែពុំដែរបានជួបមុខគ្នាផ្ទាល់ទេ។ ក្រោយមកជនសង្ស័យបានលួងលោមជនរងគ្រោះឲ្យថតវីដេអូអាក្រាតកាយ ផ្ញើមកឲ្យខ្លួនមើល ដោយជឿតាមពាក្យលួងលោមជនរងគ្រោះ ក៏សុខចិត្តធ្វើតាម។

ជនល្មើសក៏បានថតរូបទុក (Save) លុះអំឡុងខែមេសាមុនចូលឆ្នាំខ្មែរ ជនរងគ្រោះបានសុំបែកពីជនល្មើស ដោយប្រាប់ថា ខ្លួនមានសង្សារថ្មីហើយ ឈប់ Chat មកទាក់ទងទៀត ដែលធ្វើឲ្យជនសង្ស័យខឹង ក៏បង្ហោះវីដេអូរូបភាពអាក្រាតកាយរបស់ជនរងគ្រោះ លើបណ្តាញសង្គម Facebook តែម្តង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya