ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួនថៅកែហាងម៉ាស្សា រស្មីរត្ន័១៦៨ និងរំដោះនារីបំរើផ្លូវភេទ ៤នាក់ នៅសៀមរាប

ចាប់ខ្លួនថៅកែហាងម៉ាស្សា រស្មីរត្ន័១៦៨ និងរំដោះនារីបំរើផ្លូវភេទ ៤នាក់ នៅសៀមរាប

ខេត្តសៀមរាប៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កាលពីរសៀលថ្ងៃទី១២ខែឧសភា ឆ្នំា២០២០ បានចុះបង្ក្រាបករណីបំរើសេវាផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សា ដោយឃាត់ខ្លួនថៅកែហាងម្នាក់ និងរំដោះនារីបំរើសេវាផ្លូវភេទ៤នាក់។

ទីតាំងហាងម៉ាស្សាយីហោរស្មីរត្ន័១៦៨ ដែលបានចុះបង្ក្រាប ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ហាងម៉ាស្សានេះបានរកស៊ីបង្កប់សេវាផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សា។ លោកបន្តថា ក្នុងពេលបង្ក្រាប យើងបានប្រមូលស្រ្តីរកស៊ីផ្លូវភេទបានចំនួន៤នាក់ ក្នុងនោះមានអនីតិជន អាយុ ១៧ ឆ្នាំម្នាក់ និង ចាប់បានថៅកែម្នាក់ឈ្មោះ ទន់ សារត្ន័ ភេទស្រី អាយុ ៣២ ឆ្នាំ ។

ជាមួយគ្នានោះ ក៏ឆែកឆេររកឃើញវត្ថុតាងស្រោម អនាម័យប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ។ ជនសង្ស័យគឺបានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថាខ្លួនពិជាបានអនុញ្ញាតឲ្យស្រីៗ រកស៊ីផ្លូវភេទនៅក្នុង ហាង ម៉ាស្សារបស់ខ្លួន ដោយបំរើផ្លូវភេទជាមួយភ្ញៀវម្តងតំលៃ ចាប់ពី២៥ $ ទៅ៣០$ ហើយខ្លួនដកយក ១០០០០ រៀល។ ក្រោយពេលសាកសួរ ស្ត្រីរកស៊ីផ្លូវភេទទាំង៤ នាក់គឺបានបញ្ជូនទៅមន្ទីសង្គមកិច្ចខេត្ត ។ ចំណែកស្ត្រីថៅកែហាង បានបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី១៣ខែឧសភា ឆ្នំា២០២០នេះ ដោយចោទប្រកាន់ ពីបទ សញ្ចារកម្ម៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya