ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » តៃកុង​ត្រាក់ទ័រ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ភ្ជួរ​ដី​ក្នុង​ចម្ការ​ប៉ះចំ​គ្រាប់​មីនតោន​ ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម ​បណ្តាលឱ្យ​ផ្ទុះ​ស្លាប់

តៃកុង​ត្រាក់ទ័រ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ភ្ជួរ​ដី​ក្នុង​ចម្ការ​ប៉ះចំ​គ្រាប់​មីនតោន​ ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម ​បណ្តាលឱ្យ​ផ្ទុះ​ស្លាប់

ឧ​ត្ត​រ​មានជ័យ​៖​ កាលពី​រសៀល​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០ តៃកុង​ត្រាក់ទ័រ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខណៈដែល​កំពុងតែ​ភ្ជួរ​ដី​ក្នុង​ចម្ការ​ប៉ះចំ​គ្រាប់​មីនតោន​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​បណ្តាលឱ្យ​ផ្ទុះ​ស្លាប់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្បែរ​ព្រៃ​ស្អា​ក​ខាងលិច​ផ្លូវជាតិ​លេខ​៦៧B​ចម្ងាយ​ប្រហែល​៤០០​ម៉ែត្រ​ក្នុងភូមិ​អូរ​តា​ម៉េង​ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ​។​

​អ្នកបើកបរ​ត្រាក់ទ័រ​ឈ្មោះ​យ៉ាង​ចាន់ថុល​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ការណ៍​។​ក្នុងនោះ​ត្រាក់ទ័រ​មួយគ្រឿង​ក៏បាន​រង​ខូចខាត​ទាំងស្រុង​។​ក្រោយពី​កើតហេតុ​កម្លាំង​អាវុធហត្ថ​និង​នគរបាល​ស្រុក​អន្លង់វែង​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីកន្លែង​កើតហេតុ​។​បច្ចុប្បន្ន​សាកសព​សម​ត្ថ​កិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ​ជនរងគ្រោះ​បាន​ចូលទៅ​ភ្ជួរដីចំការ​ស្វាយចន្ទី​ដែល​គេ​ធ្លាប់​ចូល​ភ្ជួរ​ដី​ធ្វើ​ចំការ​អស់​រយពេល​ជាច្រើន​ឆ្នាំ​តែ​ពុំមាន​គ្រោះថ្នាក់​ឬ​ប្រទះឃើញ​មាន​គ្រាប់មីន​អ្វី​នោះទេ​។​ទើបតែ​ថ្ងៃកើតហេតុ​ដោយមាន​ភ្លៀង​ធ្លាក់​ជោគជាំ​ដី​សើម​ជនរងគ្រោះ​ក៏បាន​បើក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដី​នៅតាម​ចន្លោះ​ដើម​ស្វាយចន្ទី​ក្នុង​ចំការ​ដូច​សព្វដង​ស្រាប់តែ​ប៉ះចំ​គ្រាប់​មីនតោន​បណ្តាលអោយ​ផ្ទុះ​ស្លាប់​ភ្លាមៗ​តែម្តង ឯ​ត្រាក់ទ័រ​ក៏​រង​ការខូចខាត ដោយ​ប៉ើង​ខ្ទាត​ជាច្រើន​បំណែក​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya