ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួនបុរសម្នាក់ក្រោយបង្ហោះរូបភាព និងវីដេអូអាក្រាតកាយមិត្តស្រីរបស់ខ្លួន តាមបណ្ដាញសង្គម Facebook ក្រោយខាងស្រីសុំបែកមានអ្នកថ្មី នៅភ្នំពេញ

ចាប់ខ្លួនបុរសម្នាក់ក្រោយបង្ហោះរូបភាព និងវីដេអូអាក្រាតកាយមិត្តស្រីរបស់ខ្លួន តាមបណ្ដាញសង្គម Facebook ក្រោយខាងស្រីសុំបែកមានអ្នកថ្មី នៅភ្នំពេញ

(ភ្នំពេញ)៖  នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ឈុន កុយ អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ។

ឃាត់ខ្លួនបុរសម្នាក់ក្រោយបង្ហោះរូបភាព និងវីដេអូអាក្រាតកាយមិត្តស្រីរបស់ខ្លួន តាមបណ្ដាញសង្គម Facebook ក្រោយខាងស្រីសុំបែកមានអ្នកថ្មី ខណៈស្នេហារបស់ពួកគេ តាមត្រឹមតាមអនឡាញប៉ុណ្ណោះ មិនដែលជួបមុខគ្នាផ្ទាល់នោះទេ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឈន់ កុយ បានបញ្ជាក់ថា រូបគេ និងជនរងគ្រោះ បានទំនាក់ទំនងស្គាល់គ្នាតាម Facebook ហើយបានស្រឡាញ់គ្នាទៅវិញទៅមក តែពុំដែរបានជួបមុខគ្នាផ្ទាល់ទេ។ ក្រោយមកជនសង្ស័យបានលួងលោមជនរងគ្រោះឲ្យថតវីដេអូអាក្រាតកាយ ផ្ញើមកឲ្យខ្លួនមើល ដោយជឿតាម ពាក្យលួងលោមជនរងគ្រោះ ក៏សុខចិត្តធ្វើតាម។ ជនល្មើសក៏បានថតរូបទុក (Save) លុះអំឡុងខែមេសាមុនចូលឆ្នាំខ្មែរ ជនរងគ្រោះបានសុំបែកពីជនល្មើស ដោយប្រាប់ថា ខ្លួនមានសង្សារថ្មីហើយ ឈប់ Chat មកទាក់ទងទៀត ដែលធ្វើឲ្យជនសង្ស័យខឹង ក៏បង្ហោះវីដេអូរូបភាពអាក្រាតកាយរបស់ជនរងគ្រោះ លើបណ្តាញសង្គម Facebook តែម្តង។ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការនាំខ្លួនជនសង្ស័យនៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពញ។

ជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya