ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អគ្គិភ័យឆាបឆេះ ផ្ទះ ឡាន ម៉ូតូ ជាច្រើនគ្រឿង ស្ទឹងហាវ នៅព្រះសីហនុ

អគ្គិភ័យឆាបឆេះ ផ្ទះ ឡាន ម៉ូតូ ជាច្រើនគ្រឿង ស្ទឹងហាវ នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ យ៉ាងតិច ក៏មានរថយន្ត៤

គ្រឿង ម៉ូតូ ៣គ្រឿង ផ្ទះ២ខ្នង រងការខូចខាត ដោយអគ្គិភ័យឆាបឆេះ នៅចំណុច ​ក្រុម១ ភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

អគ្គីភ័យនេះ ផ្តើមចេញពីផ្ទះ​ឈ្មោះ​លឹម​ សេងលី​ ហៅ​អឹម​ ភេទ​ប្រុស​ អាយុ​ ៣០ឆ្នាំ​ មុខរបរ​លក់​ដូរ​ រស់នៅកន្លែងកើតហេតុខាងលើ និងមូលហេតុនៃការបង្ក ឲ្យមានអគ្គីភ័យឆាបឆេះ មកពីការប្រហែសពីម្ចាស់ផ្ទះ និងខ្វះបច្ចេកទេស ក្នុងការរក្សាទុកប្រេង អោយបានត្រឹមត្រូវ។
អគ្គីភ័យត្រូវបាន ពន្លត់ទប់ទល់ស្ថានភាពបានទាំងស្រុង នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃខែដដែល។ ចំពោះករណីខាងលើមិនមានបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែរងការខូចខាតអស់ រថយន្តចំនួន ៤គ្រឿងរួមមាន៖
១-រថយន្តអិលអេចអ ដឹកប្រេងចំណុះ ៨០០០លីត្រ ឆេះពីខាងក្រោយ
២-រថយន្តម៉ាកស្តារិចឆេះអស់ទាំងស្រុង
៣-រថយន្តម៉ាកហ្វររ៉ាន់ន័រ ឆេះផ្នែក ខាងក្រោយ
៤-រថយន្តមិនស្គាលម៉ាក និង
ម៉ូតូសរុបចំនួន៣ គ្រឿង (មិនស្គាលម៉ាក) រួមទាំងផ្ទះចំនួន ២ខ្នង ធ្វើពីថ្មប្រក់ប្រូស៊ីម៉ងត៍ និងសំយ៉ាបមុខផ្ទះប្រក់ស័ង្កសី ឆេះទាំងស្រុង ដែលមានទំហំ (១០មគុណ២០ម) នៅមានសំយ៉ាបមុខផ្ទះ(៨មគុណ៦ម) និង(១០មគុណ៦ម)។

លោក ថៃ គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានបញ្ជាក់ថា៖ ការអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ

បាន​ប្រើ​ប្រាប់​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​៦គ្រឿង​ ប្រើប្រាស់ទឹកអស់៩ស៊ីទែន និង​រថយន្ត​កូរ៉េ​ដឹក​ទឹក​ចំនួន​ ៣គ្រឿង​ ។ ក្រៅពីឆេះរថយន្ត ម៉ូតូ ផ្ទះ ក៏បណ្តាលអោយខូចខាតសម្ភារៈ អីវ៉ាន់ចាប់ហួយ ទាំងស្រុង នឹង ប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងម៉ាស៊ីន(អត់ដឹងចំនួនលីត្រពិតប្រាកដ)៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya