ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោកភារម្យ ជាមួយឈ្មួញដឹកជញ្ជូនឈើចេញពីឃុំគ្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះនៅតែបន្តដឹកឈើឆ្លងទៅប្រទេសវៀតណាម បានយ៉ាងរលូន?

លោកភារម្យ ជាមួយឈ្មួញដឹកជញ្ជូនឈើចេញពីឃុំគ្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះនៅតែបន្តដឹកឈើឆ្លងទៅប្រទេសវៀតណាម បានយ៉ាងរលូន?

ខេត្តក្រចេះ ៖ តាំងពីថ្ងៃទី 1រហូតដល់ទី12 ខែ ឧសាភា ឆ្នាំ 2020 លោកភារម្យជាមេឈ្មួញដឹកជញ្ជូនឈើយ៉ាង សកម្មចេញពីឃុំស្រែឈូកស្រុកកែវសីមា ឆ្ពោះមកឃុំក្រញូងសែនជ័យស្រុកស្នួលយកទៅលក់ តាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោក 16 គេហៅថាជ្រោះជ្រៅ យ៉ាងរលូនមិនមានរំខានពីសំណាក់ សមត្ថកិច្ចដែលកំពុងឈរជើងជ្រោះជ្រៅវស្ថិតនៅក្នុងឃុំក្រញ៉ូងសែនជ័យស្រុកស្នួលនោះទេ។ ជាក់ស្ដែងកម្លាំងរាជអាវុធហត្ថដែលកំពុងឈរជើងមានដូចជាកម្លាំងសហការ 709 និងកម្លាំងរបស់បញ្ជាការរាជអាវុធហត្ថខេត្តក្រចេះឈរជើងនៅគោលដៅនេះមិនត្រឹមតែប៉ុណ្ណោះមានទាំងជំនាញ

រដ្ឋបាលព្រៃឈើកម្លាំងយោធានិងប៉ូលីសការពារព្រំដែនគោកនិងទាហានការពារព្រំដែនគោកដែលបានឈរជើង

តាមគោលដៅចាំបង្រ្កាបបទល្មើស។
បែបជាលោកភារម្យកំពុងតែដឹកជញ្ជូនឈើយ៉ាងសកម្មឆ្លងទៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យទៅវិញសូម

បញ្ជាក់ផងដែរនៅត្រង់ចំណុចភូមិឃុំដូចខាងលើនេះមិនមានតែឡានគោយន្តកែច្នៃរបស់លោកភារម្យនោះទេមាន

ក្រុមឈ្មួញជាច្រើននាក់ដឹកជញ្ជូនឈើតាមម៉ូតូកែច្នៃចេញពីភូមិឃុំដូចខាងលើនឹងចូលទៅតាមទីតាំងដូចខាងលើនោះ

ផងដែរ។

ប្រជាពលរដ្ឋដាក់សំណួរសួរ ទៅមន្ត្រីដែលឈរជើងនៅក្នុងឃុំក្រញូងសែនជ័យព្រំប្រទល់ស្រុកស្នួលនិងស្រុក

កែវសីមា.ថា លោកមេបញ្ជាការអាវុធហត្ថខេត្តក្រចេះនិងថ្នាក់ដឹកនាំកំពូលនៅក្នុងខេត្តក្រចេះបានដាក់ឲ្យអស់លោកឈរជើង

តាមគោលដៅធ្វើការបង្ក្រាបនិងទប់ស្កាត់មិនឲ្យក្រុមឈ្មួញបន្តដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមទៀតទេ។

តែបែបជាអស់លោកដែលកំពុងតែមកនៅទីតាំងដូចខាងលើនេះ ធ្វើមិនដឹងមិនឮមិនស្ដាប់បទបញ្ជានោះទេ។

អោយតែបានលុយដាក់ហោប៉ៅយកធ្វើមានបាននាំគ្នាលាក់បាំងពីថ្នាក់ដឹកនាំ ខេត្តក្រចេះ រាល់ជុំវិញរឿង ជញ្ជូន ឈើឆ្លងទៅប្រទេសវៀតណាមរៀងរាល់ថ្ងៃនេះ ក្រុមការងារបណ្ដាញព័ត៌មានថ្មីសុំធ្វើការបំភ្លឺពីកម្លាំង រាជអាវុធហត្ថ មិនបាននោះទេព្រោះដោយសារចុចទូរសព្ទគ្មានអ្នកទទួលពិសេសគេដូចយប់ថ្ងៃទី 11 ត្រូវនឹងម៉ោង 10និង30 ខែ

ឧសាភា ឆ្នាំ 2020 ក្រុមការងារបានរាយការណ៍ទៅលោកតោជាមន្ត្រីស្នាក់ការ 709 ថា ក្រុមឈ្មួញដឹកជញ្ជូនឈើទៀតហើយតែបែបជាគ្មានអ្នកណាទទួលទូរស័ព្ទនោះទេ។

ចុងក្រោយ ប្រជាពលរដ្ឋនៅក្នុងឃុំក្រញូងសែនជ័យសូមសំណូមពរដល់ឯកឧត្តមអភិបាល ខេត្តក្រចេះរួមទាំងឯកឧត្តមមេបញ្ជាការរាជអាវុធហត្ថខេត្តជួយដល់ពួកគាត់ផង ព្រោះអីឡានដឹកជញ្ជូនឈើ និងម៉ូតូដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមនេះពុំមានបំពង់ស៊ីម៉ាង់ត្រឹមត្រូវនោះទេ តែងតែរំខានដល់ពួកគាត់ដេកពួននៅពេលយប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya