ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនរងគ្រោះជិះទូក ត្រូវកាណូតបុក រកឃើញសពអស់ហើយ នៅកំពង់ចាម

ជនរងគ្រោះជិះទូក ត្រូវកាណូតបុក រកឃើញសពអស់ហើយ នៅកំពង់ចាម

ខេត្តកំពង់ចាម ៖​ បន្ទាន់ចុះស្រាវរហូតដល់ម៉ោង១៥រសៀល ថ្ងៃទី១១ ឧសភា ឆ្នំា២០២០ បានរកឃើញសាកសពជនរងគ្រោះឈ្មោះ ធីម ថាន នៅអែបច្រាំងទន្លេសមត្ថកិច្ច បានបង្កើតគណះកម្មការ ត្រួតពិនិត្យលើសាកសពឃើញមានស្លាកស្នាម រលាត់ នៅលើថ្ងាស ចិញ្ចើមផ្នែកខាងឆ្វេង កន្លែង។ បន្ទាប់មក សមត្ថកិច្ច បានប្រគល់ សាកជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍តាមបញ្ជាលោក សុធា ពិសិដ្ឋ។

លុះរហូតដល់ថ្ងៃទី១២ខែឧសភាឆ្នាំ២០២០វេលាម៉ោង០៤ទាបភ្លឺបានរកឃើញសាក

សពជនរងគ្រោះម្នាក់ទៀតឈ្មោះ ឡាង ប៉េងហ៊ត នៅចំណុចមាត់ទន្លេ ស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ហើយសមត្ថកិច្ចបានបង្កើត គណះកម្មការត្រួតពិនិត្យលើសាកសពមានសភាពហើម រលាត់ស្បែក រឹងគ្រប់សន្លាក់ ហើយមានស្នាមជាំ ត្រង់ដើមដៃខាងឆ្វេងទំហំ១០គុណនឹង៧សង់ទីម៉ែត្រ និងត្រូវចំមួយចំហៀងមុខខាងស្តាំជាំ មានទំហំ១៩គុណនឹង២០សង់ទីម៉ែត្រ ផ្នែកដងខ្លួនគ្មានស្លាកស្នាម អាវះយះវះនៅចុងដៃចុងជើងមានសភាពសស្លេកស្លាំង ។

បន្ទាប់ពីពិនិត្យសាកសពរួចតាមបញ្ជាលោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅ ថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩និង១០នាទីឲ្យប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

លុះរហូតដល់វេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១២ខែឧសភាទើបសមត្ថកិច្ចសមត្ថកិច្ច រកឃើញសាកសពជនរងគ្រោះម្នាក់ទៀតឈ្មោះ រុណ ជា នៅក្នុងទន្លេមេគង្គ ហើយ បានបង្កើតគណះកម្មការ ត្រួតពិនិត្យសាកសពឃើញមានសភាពហើម ក្រៅពីនេះពុំ មានស្លាកស្នាមអ្វីឡើយ ។ បន្ទាប់ពីពិនិត្យរួចតាមបញ្ជារបស់លោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៤និង២៧នាទីឲ្យប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ថាគ្រោះថ្នាក់ចរាចរកម្រ ជួបប្រទះនៅលើផ្ទៃទឹកទន្លេមួយបានកើតឡើងនៅ ថ្ងៃ១០ទី ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២២ នៅចំណុច កណ្តាលទន្លេ ស្ថិតនៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម រវាង ទូក និង កាណូត បានបណ្តាលអោយអ្នកស្លាប់មាន៣នាក់។
រីឯអ្នកជិះលើទូកមាន៖១.ឈ្មោះ អ៊ាង ធី ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ (អ្នកបើកបរទូក)*_ ២.ឈ្មោះ ទ្រី សែភេទប្រុស អាយុ៥៩ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ)៣.ឈ្មោះ យ៉ែម ថាត ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ) ៤.ឈ្មោះ ប៉ាត ខន ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ)៥.ឈ្មោះ រ៉េន រុំភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ) ៦.ឈ្មោះ *យ៉ុង ឌី* ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ)៧.ឈ្មោះ ឈុំ ចាន់ ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ)៨.ឈ្មោះ រុន ជា ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរស្លាប់)៩.ឈ្មោះ ឡាង ប៉េងហ៊ត់* ភេទប្រុស អាយុ៥2ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរស្លាប់)១០.ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរស្លាប់)។

ប្រភពបានបញ្ជាក់ថា អ្នកទាំង១០នាក់ រស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានជិះទូកពីទិសខាងលិចឆ្លងមកទិសខាងកើតពោលគឺ ចេញពីច្រាំងខាងភូមិឈើទាលស្រុកក្រោម ឃុំរំចេក ឆ្លងមក ភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀមខេត្តកំពង់ចាម។លុះមកដល់ពាក់កណ្តាលទន្លេ បានបុកជាមួយកាណូត ដែលមិនស្គាលអត្តសញ្ញាណក្រោយពេលកើតហេតុកាណូតដែលមិនស្គាល់អត្តសញ្ញាណ បានបើកកាណូត គេចបាត់។ចំណែកឯទូកបានលិចបាត់ក្នុងទន្លេបណ្តាលអោយរងរបួសអ្នកជិះលើកទូក នាក់ កំរិតស្រាល និងស្លាប់៣នាក់ ដែលមានឈ្មោះខាងលើ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya