ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មន្ដ្រីយោធាដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធយោធាដូចគ្នា បាញ់តដៃសមត្ថកិច្ចពេលចុះបង្ក្រាប, លទ្ធផលជនដៃដល់បានស្លាប់នៅនឹងកន្លែង ក្បែរបន្ទាយកើតហេតុ នៅឧត្តរមានជ័យ

មន្ដ្រីយោធាដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធយោធាដូចគ្នា បាញ់តដៃសមត្ថកិច្ចពេលចុះបង្ក្រាប, លទ្ធផលជនដៃដល់បានស្លាប់នៅនឹងកន្លែង ក្បែរបន្ទាយកើតហេតុ នៅឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ ដោយសារស្ថានភាពបែបនេះ សមត្ថកិច្ចបានសម្រេចបាញ់ការពារខ្លួនវិញ ហើយលទ្ធផលយោធានោះបានស្លាប់ នៅនឹងកន្លែងតែម្ដងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។

ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ប្រាប់បណ្ដាញព័ត៌មានថា មន្ដ្រីយោធាដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធយោធាដូចគ្នា ហើយរត់ដោយស្ពាយជាមួយកាំភ្លើង និងគ្រាប់១២០គ្រាប់នោះ បានបាញ់តដៃ ជាមួយសមត្ថកិច្ចពេលចុះបង្ក្រាប។

បើតាមលោកឧត្តមសេនីយ៍ទោ ម៉ែន លី ជនដៃដល់ត្រូវសមត្ថកិច្ចចុះបង្ក្រាបនៅក្បែរបន្ទាយកើតហេតុតែម្ដង ពោលនៅវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។

មន្ត្រីយោធាម្នាក់ឈ្មោះ សឿន កាន់ អាយុ៥៥ឆ្នាំ ឋានៈនាយចំណង់ អត្តលេខ០៧០៤៦២ បម្រើការនៅអង្គភាព វរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ បានបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងបាញ់ប្រពន្ធជាមន្ត្រីយោធាម្នាក់ទៀត មុនរត់គេចខ្លួន ដោយមាននាំកាំភ្លើងអាកាទៅជាប់ជាមួយទៀតផង។

មន្ត្រីយោធារូបនេះ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និងប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀត ឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ។ ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួនដោយបានលួចយកអាវុធ AK47 ចំនួន ១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួន ១២០គ្រាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya