ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​អ្នក​សេព និង​ចែកចាយ​គ្រឿងញៀន ​

ប៉ូលិស​បង្ក្រាប​អ្នក​សេព និង​ចែកចាយ​គ្រឿងញៀន ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១៦​និង​១០​នាទី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤ បាន​ចុះបង្ក្រាប​កន្លែង សេព​និង​ចែក ចាយ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់ នៅ ចំណុច​ផ្ទះ​លេខ​៦៦ ផ្លូវ​លេខ​៧០ ភូមិ​ទី​២០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​ជនសង្ស័យ​ទាំង​៨​នាក់ រួមមាន​ឈ្មោះ​តុង ហៅ ឆៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានមុខ​របរ ជា​កម្មករ​រថយន្ដឈ្នួល ស្នាក់នៅ​ភូមិ​ព្រែក​ប្បាស ឃុំ​ព្រែក​ដាច់ ស្រុក​ព្រៃឈ ខេត្ដ​កំពង់ចាម ។ ឈ្មោះ​យ៉ែម វិមាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានមុខ​របរ ជាង​ម៉ាស៊ីន ស្នាក់​នៅផ្ទះ​លេខ​៧២ ផ្លូវ​ម៉ាស៊ីនទឹក សង្កាត់​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ។ ឈ្មោះ​ហួត ម៉េង​ហួរ ភេទ ប្រុស អាយុ​៣១​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ ស្នាក់នៅ​ភូមិ​ក្រូចសើច ឃុំ​ពុក​ឫស្សី ស្រុក ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ។ ឈ្មោះ​គង់ រ៉ាវុធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានមុខ​របរ នៅផ្ទះ ស្នាក់នៅ​ភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្ដ​តាកែវ ឈ្មោះ​ហួរ វិចិត្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានមុខ​របរ នៅផ្ទះ ស្នាក់នៅ​ភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្ដ​តាកែវ ឈ្មោះ​គង់ ស៊ី​ឈុន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​មុខរបរ​បុគ្គលិក ក្រុមហ៊ុន ស្នាក់នៅ​ផ្ទះជួល សង្កាត់​ស្រះចក ខណ្ឌដូនពេញ ឈ្មោះ​ញឹក សារិទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​មុខរបរ​ជាជាង​ជួសជុល រថយន្ដ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​លេខ​៧០ សង្កាត់ ទួល​សង្កែ ខណ្ឌឫស្សីកែវ ឈ្មោះ​សួស សា​ម៉ី​ឌី ភេទ​ប្រុស អាយុ​៣១ មានមុខ​របរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​១៤៦ ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya