ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

(ភ្នំពេញ)៖  នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (កិបកេងប្រាក់ក្រុមហ៊ុន) កាលពីឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ ហ៊ី បញ្ញា ហៅតុប អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ហ្វាសអ៊ិនវេសមិន ត្រេឌីង មានស្រុក

កំណើត ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៩៣ ផ្លូវ៣១BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០។

ឃាត់ខ្លួនជនសង្ស័យខាងលើ តបតាមពាក្យបណ្តឹង របស់ឈ្មោះ លឹម សំអឿន អាយុ៣៧ឆ្នាំ មានមុខរបរជាមេធាវី តំណាងឲ្យក្រុមហ៊ុន ហ្វាសអ៊ិនវេសមិនត្រេឌីង មានទីលំនៅអាគារ២២ ផ្លូវ៥៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កាលពីអំឡុងឆ្នាំ២០១៨ ខ្លួនបានចូលបម្រើការងារក្នុងក្រុមហ៊ុន វ៉េន ណូវ៉ា ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានតួនាទីជាបុគ្គលិកផ្នែកទីផ្សារ (លក់ប្រេងម៉ាស៊ីន)។

ដោយនៅអំឡុងឆ្នាំ២០១៩ ពេលប្រមូលប្រាក់ពីអតិថិជនបាន ខ្លួនពុំបានយកប្រាក់ទៅទូរទាត់ជូនក្រុមហ៊ុនទេ ដោយយកប្រាក់នោះទៅចាយវាយផ្ទាល់ខ្លួនសរុបចំនួន ១៣,០០០ដុល្លារ ហើយខាងក្រុមហ៊ុនបានហៅ រូបខ្លួនមក សម្របសម្រួល ដោយរូបខ្លួនសន្យាថា នឹងយកប្រាក់មកទូទាត់សងក្រុមហ៊ុនវិញ ប៉ុន្តែដោយគ្មានការជឿទុកចិត្ត ទើបខាងក្រុមហ៊ុនបាននាំរូបខ្លួនប្រគល់ជូនសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមនតែម្តង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya