ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡានក្រឡុកស៊ីម៉ងត៍ បើកលឿន ជ្រុលទៅបុកឡានលុចស៊ីស ២គ្រឿង និងម៉ូតូ ២គ្រឿង បណ្តាលឱ្យរបួស ២នាក់ នៅភ្នំពេញ

ឡានក្រឡុកស៊ីម៉ងត៍ បើកលឿន ជ្រុលទៅបុកឡានលុចស៊ីស ២គ្រឿង និងម៉ូតូ ២គ្រឿង បណ្តាលឱ្យរបួស ២នាក់ នៅភ្នំពេញ

(ភ្នំពេញ)៖  ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ នៅតាមផ្លូវថៃហ្គ័រ ស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្តក្រឡុកស៊ីម៉ង់ត៍ បើកលឿនចាប់ហ្វ្រាំងមិន បានជ្រុលទៅបុករថយន្តលុចស៊ីស ២គ្រឿង និងបន្តទៅបុកម៉ូតូ ២គ្រឿង បណ្តាលឱ្យមនុស្ស ២នាក់រងរបួស។

ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែភាគីខាង រថយន្តក្រឡុកស៊ីម៉ងត៍ បើកបរដោយគ្មានការប្រុងប្រយ័ត្នលើសល្បឿន ហើយមុនកើតហេតុរថយន្តក្រឡុកស៊ីម៉ងត៍ បើកបរបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាជាមួយរថយន្តលុចស៊ីស ២គ្រឿងទៀត តាមផ្លូវថៃហ្គ័រ ទិសដៅពីត្បូង មកទិសខាងជើង ហើយក៏មានរថយន្តប៉ែន ចេញពីច្រកផ្លូវលំហើយក៏រថយន្តលុច្សស៊ីសទាំង ២គ្រឿង បត់ឆ្វេងដៃគ្មានផ្លូវគេច ហើយជ្រុលបុករថយន្តលុច្សស៊ីសទាំង ២គ្រឿង និងបន្តទៅបុកម៉ូតូ ២គ្រឿង។

លោក ឯក សារ៉េន បានបន្តថា រថយន្តបង្ក ពាក់ស្លាកលេខ កណ្តាល ៥A-០០២៤ ពណ៌ស ចំឡែករថយន្តរងគ្រោះទាំង ២គ្រឿង មានម៉ាក GX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២H-៩៧៧៧, រថយន្តលុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២L-៦៦២១ ដោយឡែកម៉ូតូ ២គ្រឿងទៀត មានម៉ាកគុបជ្រុង ពាក់ស្លាកលេខ ឃ-៨២៥៨ ភព១ និងម៉ូតូម៉ាកស្គុបពីពណ៌ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ ១AC-៩៦២៩។

ចំពោះករណីគ្រោះចរាចរណ៍ខាងលើ មានអ្នកតំណាងខាងក្រុមហ៊ុនរថយន្តក្រឡុកស៊ីម៉ងត៍ ចូលខ្លួនមកដោះស្រាយ ដោយសងថ្លែខូចខាត ទៅភាគីរថយន្តលុច្សស៊ី RX ៣០០ ចំនួន១៥០ដុល្លារ, រថយន្តលុចស៊ីស GX៤៧០ យកទៅកន្លែងជួសជុលរថយន្ត ឱ្យស្អាតឡើងវិញ ម៉ូតូស្គុបពីព្រមទទួលសំណងសងថ្លៃជួសជុល១៥០ដុល្លារ ហើយនៅសល់តែភាគី ម៉ូតូគុបជ្រុង ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យឯកជន រង់ចាំដោះស្រាយនាពេលក្រោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya