ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប នៅភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស(ឆក់កាបូប)។
ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖
១.ឈ្មោះ ឆៃ ប៊ុនឈឿន អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក ទីលំនៅបច្ចុប្បន្ន ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
២.ឈ្មោះ រី មីន អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៧២ ផ្លូវឯកឧត្តម ជា សុផារ៉ា សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។

កាលពីម៉ោង ០២ និង ៣០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវព្រះមុន្នីវង្សកែងផ្លូវលេខ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានជនសង្ស័យទាំង០២នាក់ ព្រមទាំងបក្ខពួកបានជិះម៉ូតូចំនួន០២គ្រឿង ០១គ្រឿងម៉ាកហុងដា Exciter និង០១គ្រឿងទៀតម៉ាក ស៊ុយស៊ុយគីនិច ពណ៌សលាយទឹកក្រូច ស្លាកលេខ ភ្នំពេញ 1HY-7963 ធ្វើសកម្មភាពឆក់កាបូជនជាតិចិនចំនួន០៤នាក់កំពុងដើរតាមផ្លូវ តែពុំបានសម្រេច ក៏ត្រូវបានជនរងគ្រោះស្រែកឆោរឡោឡើងបង្កការភ្ញាក់ផ្អើលរួចជនស្ស័យក៏ព្យាយាមបើកម៉ូតូរត់គេចខ្លួន ស្របពេលនោះមានកម្លាំងល្បាតសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានឃើញហេតុការណ៍ជួយ អន្តរាគមន៍ដេញតាមពីក្រោយរហូតដល់ចំណុច មជ្ឈមណ្ឌលម៉ូឌែន៥ ក្នុងខណ្ឌឫស្សីកែវ ពួកគេបានផ្តួលម៉ូតូចោល ភ្លាមៗនោះសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង ចំណែកបក្ខពួកចំនួន០៣នាក់ទៀតកំពុងរត់គេចខ្លួន៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya