ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » យុវជនម្នាក់ បានជិះម៉ូតូបុករ៉ឺម៉កដឹកបន្លែ ​ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ២នាក់ នៅភ្នំពេញ

យុវជនម្នាក់ បានជិះម៉ូតូបុករ៉ឺម៉កដឹកបន្លែ ​ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ២នាក់ នៅភ្នំពេញ

ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង ១២:០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០២០ នៅតាម បណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មិនដឹងជាស្រវឹងស្រាមកពីទីណា​ទេ យុវជនម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករ៉ឺម៉កដឹកបន្លែយ៉ាងពេញទំហឹង​ បណ្ដាលឲ្យភាគីខាងរ៉ឺម៉ក រងរបួសធ្ងន់ស្រាលពីរនាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ

​ ដំបូងឡើយ គេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-3739 ដោយប្រើល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹងស្រាជោកជាំ  ខណៈបើកម៉ូតូមក ដល់ចំណុចកើតហេតុខាងលើក៏ជ្រុលចង្កូតទៅបុករ៉ឺម៉កម៉ូតូដឹកបន្លែមួយគ្រឿង ពាក់ស្លាកលេខ 1G-0824 ដែលធ្វើដំណើរពីលិចទៅកើតយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីខាងរ៉ឺម៉កដឹកបន្លែរងរបួសធ្ងន់ស្រាល២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ។

ស្រាប់តែយុវជននេះ ជេរប្រមាថមកលើសមត្ថកិច្ចនិងអ្នកសារព័ត៌មាន ​ទើបសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយុវជន ខាងលើទៅកាន់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ២​ ដើម្បីចាត់ការតែម្ដង​ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya