ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅបណ្តាខេត្តតំបន់វាលទំនាប ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៣-១៦ ខែឧសភា

ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅបណ្តាខេត្តតំបន់វាលទំនាប ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៣-១៦ ខែឧសភា

(ភ្នំពេញ)៖  ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០។ ក្រសួងធនធានទឹក បានឲ្យដឹងថា តាមរយៈការតាមដាន ស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលង នៃសម្ពាធទាបបង្កើនឥទ្ធិពល មកលើភាគពាយ័ព្យ និងខាងជើងកម្ពុជា។ នៅថ្ងៃទី១៥ ខែឧសភា របបខ្យល់មូសុងនិរតីបក់មកលើកម្ពុជា ជាមួយនឹងការចាប់ផ្តើមមកដល់នូវរដូវវស្សា។

ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៩ អង្សាសេ។ បណ្តាខេត្តនៅផ្នែកពាយ័ព្យ នឹងអាចមានភ្លៀងពីខ្សោយទៅបង្គួរ។ ឯផ្នែកដ៏ទៃទៀត អាចមានភ្លៀងពីខ្សោយទៅមធ្យម។ ចាប់ពីថៃ្ងទី១៥-១៩ ខែឧសភា ភ្លៀងនិងបន្តធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៨ អង្សាសេ។ បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក អាចមានភ្លៀងពីខ្សោយទៅបង្គួរ។ ចាប់ពីថៃ្ងទី១៥-១៩ ខែឧសភា ភ្លៀងនិងបន្តធ្លាក់រាយប៉ាយ ក្នុងកម្រិតខ្សោយទៅបង្គួរ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេ។ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ។

ក្រសួងក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ដែលនឹងអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់ វាលទំនាប ក្នុងនោះ មានជាអាទិ៍៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣-១៦ ខែឧសភា៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya