ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ម្ចាស់បានតែអង្គុយមើលទ្រព្យសម្បត្តិ ដែលត្រូវភ្លើងស្ទើរតែសន្លប់បាត់បង់ស្មារតី ទាំងប្តី និងប្រពន្ធ ត្រូវភ្លើងឆេះខ្ទេចខ្ទី គិតជាទឹកប្រាក់ ជាង៥ម៉ឺនដុល្លា

ម្ចាស់បានតែអង្គុយមើលទ្រព្យសម្បត្តិ ដែលត្រូវភ្លើងស្ទើរតែសន្លប់បាត់បង់ស្មារតី ទាំងប្តី និងប្រពន្ធ ត្រូវភ្លើងឆេះខ្ទេចខ្ទី គិតជាទឹកប្រាក់ ជាង៥ម៉ឺនដុល្លា

(បន្ទាយមានជ័យ)៖  នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០  ផ្ទះ១ខ្នង ក្រោមថ្មលើឈើ ដែលមានទទឹង៨ម៉ែត្រ បណ្តោយ២០ម៉ែត្រ ត្រូវបានភ្លើងឆាបឆេះ អស់ទាំង ស្រុង នៅចំណុចក្រោយផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។  ម្ចាស់ផ្ទះមានឈ្មោះ អេម ពៅ ជាភ្នាក់ងារកាសែតកម្ពុជាថ្មី ប្រចាំខេត្តបន្ទាយមានជ័យ រស់នៅភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នៅមុនពេលកើតហេតុនោះ ភ្លើងឆេះចេញពីជាន់លើមួយសន្ទុះស្រាប់តែ ភ្លើងឆេះពេញបន្ទុក។ ស្របពេលនោះ មានអ្នកជិតខាង ជួយយកទ្រព្យសម្បត្តិចេញ ពីកន្លែងភ្លើងឆេះ ហើយជួយបាញ់ទឹកពន្លត់ដែរ តែដោយសារតែភ្លើងឆេះ ពេញបន្ទុកមិនអាចបាញ់ទឹកពន្លត់បាន។

ភ្លាមនោះដែរគេបានឃើញរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការខេត្តបន្ទាយមានជ័យ ៥គ្រឿង មានកម្លាំងរបស់នគរបាលពន្លត់អគ្គីភ័យ កំលាំងរបស់អាវុធហត្ថខេត្ត កម្លាំងរបស់យោធាខេត្ត និងមន្ត្រីមូលដ្ឋាន ក្រុងសិរីសោភ័យ និងកម្លាំងសង្កាត់អូរអំបិល បានពួតដៃគ្នាជួយពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ។ ដោយសារកម្លាំងទឹកបាញ់ចេញពីរថយន្ត និងភ្លៀងធ្លាក់មកជួយបន្ថែមទៀត ធ្វើឲ្យភ្លើងស្រាកម្តងបន្តិចៗ ២ម៉ោងក្រោយមកទើបភ្លើងរលត់អស់ទាំងស្រុង មិនបណ្តាលឲ្យរាលឆ្លងឆេះដល់ផ្ទះជិតខាងឡើង។

លោក អេម ពៅ បានបញ្ជាក់ឲ្យដឹងទៀតថា ទ្រព្យសម្បត្តិក្នុងផ្ទះភ្លើងឆេះអស់ទាំងស្រុង បើគិតជាទឹកប្រាក់ប្រហែលជាង ៥០០០០ដុល្លារអាមេរិក ក្នុងនោះសមត្ថកិច្ចបានធ្វើការ សន្និដ្ឋានថា ភ្លើងឆេះនេះអាចទុស្សេខ្សែភ្លើង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya