ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគោយន្ត បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសច្រើននាក់ នៅព្រះវិហារ

គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគោយន្ត បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសច្រើននាក់ នៅព្រះវិហារ

ព្រះវិហារ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃ​អាទិត្យ​ ៤រោច​ ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៣​ ត្រូវ​នឹងថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០២០​ វេលាម៉ោង ១៩​ និង០០​នាទី​ លោកវរសេនីយទោ​ ឱ​ សេង​ អធិការនគរបាល​ស្រុកជាំក្សាន្ត​ បានឲ្យដឹងថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើករវាងម៉ូតូបុក និងគោយន្តកន្ត្រៃក្នុងដំណើរស្របទិសគ្នាពីលិចទៅកើត នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ១៦​ និង ១៧​ ផ្លូវលេខ ២៦២៥​ស្ថិតនៅភូមិអន្លង់វែង​ ឃុំកន្ទួត​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។

ម៉ូតូបង្កម៉ាក (M slaz​ )​ ពណ៌ខៀវពាក់ស្លាកលេខ​ ពោធិ៍សាត់ 1I-6955 ខូចខាតធ្ងន់។ អ្នកបើកបរម៉ូតូ ឈ្មោះ​ ស៊ុត សូត ភេទប្រុស​ អាយុ 31ឆ្នាំ មុខរបរ​ កសិករ​ នៅភូមិសែនជ័យ​ ឃុំស្រអែម​ ស្រុកជាំក្សាន្តខេត្តព្រះវិហារ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ អ្នករួមដំណើរម្នាក់ឈ្មោះ បូរិន ដាវីត ភេទប្រុស​ អាយុ ២១ឆ្នាំ​ មុខរបរ​ យោធាកងពលតូចលេខ៧​ នៅភូមិសែនជ័យ ឃុំស្រអែម​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ របួសស្រាល។ គោយន្តកន្ត្រៃម៉ាកគូបូតាBRT14 ពណ៌ក្រហម រ៉ឺម៉កធ្វើអំពីឈើខូចខាតស្រាល។ អ្នកបើកបរឈ្មោះ ម៉ៅ ភារ: ភេទប្រុស អាយុ​ ២៩ឆ្នាំ មុខរបរ​យោធា​ នៅភូមិបង្គោលប្រាំបី​ ឃុំ​ស្រអែម​ ស្រុកជាំក្សាន្តខេត្តព្រះវិហារ​ រងរបួសស្រាល។ អ្នករួមដំណើរម្នាក់ឈ្មោះ វីរ: វីត ភេទប្រុស អាយុ ឆ្នាំមុខរបរក្នុងបន្ទុក ត្រូវជាកូន រងរបួសស្រាល។ ក្រោយកើតហេតុកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង។ ចំពោះសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។​ រីឯវត្ថុតាងបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្ទួត។ ករណីខាងលើនេះកម្លាំជំនាញកំពុងអនុវត្តតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya