ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ រឹបអូសថ្នាំញៀនជាង១គីឡូក្រាម នៅបាត់ដំបង

បង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ រឹបអូសថ្នាំញៀនជាង១គីឡូក្រាម នៅបាត់ដំបង

ខេត្តដំបង​៖ កាលពី​ថ្ងៃ អាទិត្យ ទី​១០​ខែ ឧសភា ឆ្នាំ​២០២០​វេលា​ម៉ោង​៤រសៀលនៅចំណុច​ក្រុមទី​០៦ ភូមិ​វត្ត​គរ សង្កាត់ វត្ត​គរ ក្រុង​-ខេត្តបាត់ដំបង។ ថ្នាំញៀនពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១៥​ថង់មានទម្ងន់​ជាង ១​គីឡូក្រាម​ ត្រូវបាននគរបាលក្រុងបាត់ដំបង បង្ក្រាបនៅមូលដ្ឋានជាបន្ត បន្ទាប់ ដោយក្នុងនោះថែមទាំងបានឃាត់ខ្លួន ជនសង្ស័យម្នាក់ផង។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននាពេលនេះ ធ្វើឡើងដោយអនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និងតាមមតិណែនាំជំនាញ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង ជាអ្នកដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ របស់អធិការដ្ឋានសហការជាមួយមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលវត្ត​គរចុះបង្រ្កាប។

សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ លី អ៊ី​សា ហៅ ពាង ភេទ​ប្រុស​អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់នៅ​បណ្តោះអាសន្ន ក្រុមទី​០៦ ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និងដកហូតវត្ថុតាងរួមមាន៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ថ្លា ចំនួន ១៥​ថង់ (​ធំ​១១​ថង់ តូច​០៤​ថង់​) មានទម្ងន់ ១.០៣៤,២០​ក្រាម ទាំង​សម្បកជាសារធាតុញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ម៉ាទឹកកកICE) ម្សៅពណ៌ប្រភេទកេតាមីនចំនួន ០១​កូន​ថង់ សារធាតុ​រាវ​ចំនួន​៣​កូន​ដបជាសារធាតុញៀន ​កូនជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​លក់​ចំនួន​១ ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង កូន​កាបូប​សម្រាប់​ដាក់​ប្រាក់​ពណ៌​ទឹកប៊ិច​ចំនួន​១ ប្រាក់រៀល​ចំនួន​៣០​ម៉ឺន​រៀល និងម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​អ៊ិ​ច​សេច​ទ័​រ ពណ៌​សលាយ​ខ្មៅ គ្មាន​ស្លាកលេខ ដែលមានលេខ​តួ និង​លេខ​ម៉ាស៊ីន​៥៨៨៨១១​។​ ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង កសាងសំណុំរឿង បញ្ជូនមក​ការិយាល័យ​ជំនាញ ចាត់ការ​តាម​នីតិវិធី​ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya