ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល គ្រោះថ្នាក់ ទូកដឹកអ្នកដំណើរបុកជាមួយទូកនេសាទ បណ្តាលឲ្យប្រជាពលរដ្ឋ៣នាក់ ក្នុងចំណោមមនុស្ស១១នាក់ បានបាត់ខ្លួន នៅកំពង់ចាម

ភ្ញាក់ផ្អើល គ្រោះថ្នាក់ ទូកដឹកអ្នកដំណើរបុកជាមួយទូកនេសាទ បណ្តាលឲ្យប្រជាពលរដ្ឋ៣នាក់ ក្នុងចំណោមមនុស្ស១១នាក់ បានបាត់ខ្លួន នៅកំពង់ចាម

(កំពង់ចាម)៖  នាម៉ោង១០យប់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋ៣នាក់ក្នុងចំណោមមនុស្ស១១នាក់ បានបាត់ខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់ ទូកដឹកអ្នកដំណើរបុកជាមួយទូកនេសាទ នៅកណ្តាលទន្លេក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម  ។ នៅយប់ថ្ងៃកើតហេតុឱ្យដឹងថា «ករណីគ្រោះថ្នាក់ រវាងទូកនេសាទ បានបុកជាមួយនឹងទូករបស់ប្រជាពលរដ្ឋ រស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ដែលបានធ្វើដំណើរឆ្លងមកពីចូលរួមពិធីមង្គលការ នៅឃុំរំចេកត្រើយម្ខាង មានប្រជាពលរដ្ឋចំនួន១១នាក់ ជិះលើកូនទូកនោះ ក្នុងគោលដៅវិលត្រឡប់មកកាន់លំនៅដ្ឋាននៅកំពង់ក្បាលកោះជ័យ ក៏ត្រូវបានជួបគ្រោះថ្នាក់ទូកនេសាទ បើកបុកនៅចំណុចកណ្ដាលទន្លេ រវាងឃុំរំចេក និងឃុំកោះសំរោង បណ្ដាលឱ្យលិចទូករបស់ប្រជាពលរដ្ឋ បណ្ដាលឱ្យមនុស្សចំនួន០៣នាក់ បានបាត់ខ្លួន និងម្នាក់ទៀតរងរបួស»។

ជនរងគ្រោះទាំង០៣នាក់ រួមមានទី១៖ ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិទី២ (បាត់ខ្លួន), ទី២៖ ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិទី២ (បាត់ខ្លួន), ទី៣៖ ឈ្មោះ ឡាង ប៉េងហ៊ត់ ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិទី២ (បាត់ខ្លួន) ដោយឡែកក្នុងករណីនេះឈ្មោះ អ៊ាង ធី ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិទី២ បានរងរបួសជើងឆ្វេង។

ក្រោយកើតហេតុភាគីខាងទូកនេសាទបានរត់គេចខ្លួនបាត់។ ដោយឡែកចំពោះមនុស្សដែលបានបាត់ខ្លួន០៣នាក់ មកដល់ត្រឹមម៉ោង១០ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ មិនទាន់រកឃើញនៅឡើយទេ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya