ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » សុវណ្ណ លីន​ដា បង្កាត់ភ្លើង​ស្នេហ៍ ជាមួយ​មិត្ត​រួម​អាជីព​ក្នុង​ទ្រនំ​តែមួយ​ ​

សុវណ្ណ លីន​ដា បង្កាត់ភ្លើង​ស្នេហ៍ ជាមួយ​មិត្ត​រួម​អាជីព​ក្នុង​ទ្រនំ​តែមួយ​ ​

ភ្នំពេញ​៖​តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល​វ័យក្មេង មាន​សម្រស់​ស្រស់​សោភា​ស្ថិតនៅក្នុង​ក្រុម​Sun Super Models កញ្ញា សុវណ្ណ លីន​ដា ក្រោយពី​បណ្តែត​ខ្លួន ចាប់យក​ការងារ​សិល្បៈ​អស់​រយៈពេល​ជាង ៥​ឆ្នាំ មកនេះ ត្រូវបាន​គេ​មើលឃើញថា ភាពល្បីល្បាញ​របស់​នាង​ទើប​មានការ​រីក​សស់​សាយ ក្នុងអំឡុង ពេល​ជិត​មួយឆ្នាំ​ចុងក្រោយ​នេះ តែប៉ុណ្ណោះ​។​ស្របពេល ដែល​កេរ្តិ៍ឈ្មោះ និង​ការគាំទ្រ​កំពុង​តែមាន​ជា​បណ្ដើរៗ​ស្រាប់​លេចឮ​ដំណឹង​អំពី​ជីវិត​ស្នេហា ឯកជន​ក្រៅ​សិល្បៈ​មក​ថា លីន​ដា​កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា ដ៏​ផ្អែមល្ហែម​ជាមួយ​បុរស​វ័យក្មេង​ជា​មនុស្ស​ក្នុង​ចង្កោម​សិល្បៈ ក្នុង​ទ្រនំ​តែមួយ​។​
​នាង​បណ្តែត​ជីវិត​ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ​សំដែង​ដោយសារ​មានចិត្ត​ស្រឡាញ់​ចូលចិត្ត​តាំងពី​កំណើត​មក​។ នៅ​ដើមឆ្នាំ​២០១០​នាង​សំរេចចិត្ត​ឈប់​សិក្សា​ត្រឹម​ថ្នាក់​ទី​៩​ហើយ​ចូល​ហាត់រៀន​សំដែង​នៅ​ក្លឹប​សិល្បៈ​ពន្លឺព្រះអាទិត្យ ។​បន្ទាប់ពី​ហាត់រៀន​បាន​ប៉ុន្មាន​ខែ​នាង​មានឱកាស​ចូលរួម​សំដែង​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​មួយចំនួន​ទាំង​ក្នុង និង​ក្រៅប្រទេស ។​
​ក្រោយពី​ឈាន​ជើង​ចូល ក្នុង​វិស័យ​សិល្បៈ​មួយរយៈ​នេះ មក​តារា​សម្តែង និង​បង្ហាញ​ម៉ូដ​សុវណ្ណ លីន​ដា បាន​ព្យាយាម​ខិតខំ សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​មាន​ភាពល្បីល្បាញ ដោយ​ការបញ្ចេញ​សមត្ថភាព​ក្នុងការ​សម្តែង​ខ្សែភាពយន្ត ការថត​ឈុត​កាយវិកា​ខារ៉ាអូខេ​រហូតដល់​មានឱកាស ទាញ​បាន​ប្រជាប្រិយភាព​យ៉ាងច្រើន​គួរសម ពី​ទស្សនិកជន ។​
​តារា​សម្តែង និង​ម៉ូ​ឌែ​ល​វ័យក្មេង​មាន​រូប​សម្រស់​ស្រស់​សោភា​មួយ​ដួង​ដែល​កំពុងមាន​ពន្លឺ លេចធ្លោ​ឡើងលើ​វិថី​សិល្បៈ ខណៈ​ប្រជាប្រិយភាព និង​កេរ្តិ៍ឈ្មោះ​របស់​នាង ក៏ត្រូវ​បាន មហាជន​គាំទ្រ​ច្រើន​មិន​ចាញ់​តារា​ស្រី​វ័យក្មេង​ឯទៀត​នោះទេ​។​
​ប្រភព​និយាយ​ខ្សឹបខ្សៀវ ចេញពី​រង្វង់​អ្នកសិល្បៈ បាន​ឲ្យ​ដឹងថា​កាលពីពេល​ថ្មីៗ​នេះ គេ​តែង​ឃើញ​កញ្ញា សុវណ្ណ លីន​ដា​បណ្តើរគ្នា​ជាមួយ​បុរស​រូប​សង្ហា​វ័យក្មេង​ម្នាក់​ជា​អ្នកសិល្បៈ​។ ចំពោះ​សកម្មភាព​ស្និទ្ធស្នាល ល្អូក​ល្អឺ​ន​រវាង​លីន​ដា និង​បុរស​ម្នាក់​នោះ ត្រូវបាន​ប្រភព​និយាយថា​ជាការ​បង្កើត​ភ្លើង​ស្នេហា​ថ្មោងថ្មី ស្ថិតក្នុង​ដំណាក់កាល​នៃ​ការស្វែងយល់​ពី​ចិត្ត​គ្នា​មុន​ឈានទៅដល់​ជីវិត​អាពាហ៍ពិពាហ៍ ។​
​ប្រភព​ដដែល​បាន​បន្តថា ជា​រើ​យៗ​តារា​ប្រុស​រូប​សង្ហា​គូស្នេហ៍ តារា​ស្រី សុវណ្ណ​លីន​ដា គឺ​ឧស្សាហ៍​មក​ចាំ​ទទួលយក តារា​ស្រី​រូបនេះ ចេញទៅ​ដើរ​កំសាន្ត​លំហែកាយ​នៅ​ខាងក្រៅ ជា​ញឹកញាប់​។ ជាពិសេស​ពួកគេ ទាំងពីរ​នាក់ ក៏​តែង​ចូល​ហាង​អាហារ​និង កន្លែង​សប្បាយ ជាមួយគ្នា​ជាច្រើន​ទៀត​។​តាមរយៈ​ការបង្ហាញ​អត្ត​ច​រិ​ក​ដ៏​ស្និទ្ធស្នាល របស់​អ្នក​ទាំងពីរ​នេះ​គេ​អាច​សន្និដ្ឋានថា សុវណ្ណ លីន​ដា កំពុងតែ​បញ្ឆេះ​ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​បុរស​ម្នាក់​នោះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya