ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ហឹង្សាក្នុងគ្រួសារ ពេលប្រពន្ធចាប់បានថា លេង….

ឃាត់ខ្លួនជនសង្ស័យម្នាក់ ហឹង្សាក្នុងគ្រួសារ ពេលប្រពន្ធចាប់បានថា លេង….

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុ: ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១និង៤០នាទី នៅចំណុច ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សយ សុខនាង ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំភូមិ ឈើទាល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យ០១នាក់ (ឃាត់ខ្លួន) ឈ្មោះ ចាន់ វុទ្ធិ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្ភារ:ខូចខាតមានទូរទស្សន៍០១គ្រឿង, ទូរសព្ទ័ដៃម៉ាក iPhone០១គ្រឿង។ វត្ថុតាងចាប់យកមានកាំបិតបុ័ងតោ០១
សភាពនៃរឿងហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើជនរងគ្រោះកំពុងតែសំរាកនៅផ្ទះស្រាប់តែជនសង្ស័យ(ត្រូវជាប្តី)បានមកពីផឹកស្រា ពេលមកដល់ផ្ទះក៏ស្រែកហៅជនរងគ្រោះឲ្យបើកទ្វារផ្ទះ ភ្លាមនោះជនរងគ្រោះបានបើក ទ្វារផ្ទះឲ្យជនសង្ស័យចូលក្នុងផ្ទះបន្ទាប់មកជនសង្ស័យក៏បានទៅដួសបាយយកមកហូប ហើយជនរងគ្រោះបានសួរជនសង្ស័យថា ឯងទើបមកពីណា ជនសង្ស័យឆ្លើយថា មកពីផឹកស្រានៅផ្ទះប្អូន ជនរងគ្រោះក៏តបទៅវិញថាបើពួកម៉ាកបងប្អូនសំខាន់ជាងវិចខោអាវទៅនៅនុងទៅ ជនសង្ស័យក៏និយាយមកវិញថាអញអត់ទៅណាទេ ជនរងគ្រោះថាទូរស័ព្ទពេលខ្ញុំតេទៅមិនដែលលើកទេ ជនសង្ស័យក៏និយាយថាមិនហ៊ានលើកទេខ្មាស់គេណាស់ព្រោះទូរស័ព្ទថោកពេក លឺដូច្នេះជនរងគ្រោះក៏យក ទូរស័ព្ទដៃរបស់ខ្លួនដូរឲ្យជនសង្ស័យរួចក៏យកទូរស័ព្ទជនសង្ស័យមកកាន់ហើយបើកចូលកន្លែងMessenger(ឆាត)ឃើញមានសារសំលេងជនសង្ស័យនិយាយឆ្លងឆ្លើយជាមួយស្រី ឃើញដូច្នេះជនរងគ្រោះបានថា ឲ្យជនសង្ស័យមិចក៏ឯងលួចមានស្រី ជនសង្ស័យខឹងក៏បោកទូរស័ព្ទជនរងគ្រោះដូរឲ្យនោះ បែកខ្ទេចតែម្តងហើយក៏ទាស់ពាក្យសំដីគ្នាទៅវិញទៅមក ភ្លាមនោះស្រាប់តែជនសង្ស័យបានយក កាំបិតបុ័ងតោះដេញកាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះរត់ចេញពីផ្ទះ ហើយជនសង្ស័យក៏បានយកទូរទស្សន៍មក ក្រវែងចោលនៅខាងមុខផ្ទះ។លុះដល់វេលាម៉ោង០២នឹង៤០នាទីថ្ងៃទី ១០.៥.២០២០ ជនរងគ្រោះបាន មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលភ្លាមនោះកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តអំពើបែបនេះប្រាកដមែនក្រោយសួរនាំរួចសម្ថតកិច្ចក៏បានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅ

អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។ បញ្ជាក់ កន្លងមកជនសង្ស័យតែងតែផឹកស្រាស្រវឹង នឹងប្រើអំពើហឹង្សាមកលើជនរងគ្រោះជាច្រើនលើក ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya