ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួន យុវជន ២នាក់ ករណីហិង្សាដោយចេតនា កាប់ដោយកាំបិតសាំម៉ូរ៉ៃ និងគប់ដុំថ្ម នៅបាត់ដំបង

សមត្ថកិច្ចឃាត់ខ្លួន យុវជន ២នាក់ ករណីហិង្សាដោយចេតនា កាប់ដោយកាំបិតសាំម៉ូរ៉ៃ និងគប់ដុំថ្ម នៅបាត់ដំបង

បាត់ដំបង:  លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាត ដោយចេតនា(កាប់ដោយកាំបិតសាំម៉ូរ៉ៃ និងគប់ដុំថ្ម)មួយករណីនៅចំណុចក្រុងបាត់ដំបង និងស្រុកសង្កែ ខេត្តបាត់ដំបង  កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១និង៤០នាទី ។

ក្នុងនោះ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺ៖
១-ឈ្មោះ ហៃ ចាន់ឌី ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិបបុះ ឃុំឈើទាល

ស្រុកបាណន់ ខេត្តបាត់ដំបង (ជាអ្នកបើកម៉ូតូ)។
២-ឈ្មោះ ពុំ ពេជ្រ ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង (សង្ស័យជាសហចារី )។

-សម្ភារ:វត្ថុតាងដកហូតរួមមាន៖
-កាំបិតឆ្នៃ ដងឈើ ចំនួន០២ដើម
-ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅ។

ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya