ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញបុរស២នាក់ ឃាត់ឆែកឆេររកឃើញពួកគេរក្សាទុកកាំភ្លើងម៉ាកAKចំនួន១ដើម នៅភ្នំពេញ

ប្រទះឃើញបុរស២នាក់ ឃាត់ឆែកឆេររកឃើញពួកគេរក្សាទុកកាំភ្លើងម៉ាកAKចំនួន១ដើម នៅភ្នំពេញ

ភ្នំពេញ :  ដាក់គោលដៅរឹតបន្តឹងនិងឆែកជាតិអាល់កុលលើអ្នកបើកបរយានយន្តប្រទះ ឃើញបុរស២នាក់គួរឱ្យសង្ស័យកម្លាំងនគរបាលចម្រុះក៏ឃាត់ឆែកឆេររកឃើញពួកគេរក្សាទុកកាំភ្លើងម៉ាកAKចំនួន១ដើមគ្មានលិខិតស្នាមលាក់ទុកក្នុងរថយន្តកាលពី វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុចមុខ​ក្លិបហាត់ប្រាណភ្នំពេញស្ពត ផ្លូវ​លេខ២៧១​ ​​ក្នុងសង្កាត់​ទួល​ទំពូង​២ ​ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ លី ហរអាង ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ លក់ដូរ នៅផ្ទះលេខ៣៤០ ផ្លូវ B១២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ម្ចាស់រថយន្ត)ឃាត់ខ្លួនពីបទរក្សាទុកអាវុធម៉ាក AK ៤៧ ផលិតនៅសហភាពសូវៀតឆ្នាំ ១៩៦៥គ្មានលិខិតស្នាម និងគ្មានការអនុញ្ញាត។

មុនកើតហេតុកម្លាំងចម្រុះសហការជាមួយកម្លាំងស្នងការដ្ឋានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍និងឆែកជាតិអាល់កុលលើអ្នកបើកបរយានយាន្តលើដងផ្លូវសាធារណ:។ក្រោយមកក៏ឃាត់រថយន្តព្រូស១គ្រឿងជិះគ្នា២នាក់ហើយក៏ឆែករកឃើញកាំភ្លើងម៉ាកAK១ដើមនៅក្នុងរថយន្ត។ តាមការបំភ្លឺរបស់ឈ្មោះ លី ហរអាង បានប្រាប់ថា មានបងធម៌ខ្ញុំ ម្នាក់ឈ្មោះ ប៉េ សុីណា ភេទប្រុស មុខរបរ យោធាមានឋានៈជាវរសេនីយ៍ទោ បាន ឱ្យខ្ញុំយកអាវុធនេះទៅឱ្យគាត់នៅផ្ទះម្តុំសំណង់ ១២ ខ្ញុំបាទក៏បបួសប្អូនប្រុស របស់ខ្ញុំ ទៅជាមួយបានជាគ្នាចេញពីហ្គារាសជួសជុលរថយន្តនៅផ្លូវលេខ៣៧១រួចបត់តាម

ផ្លូវលេខ២៧១មកដល់ចំណុចភ្នំពេញស្ពតក្លិបក៏ត្រូវបានកម្លាំងសមត្ថកិច្ចត្រួត

ពិនិត្យអាវុធជាតិផ្ទុះរកឃើញតែម្តង ។

សម្ភារដកហូតមាន កាំភ្លើងវែង១ដើម ម៉ាក AK 47 ផលិតនៅសហភាពសូវៀត នាឆ្នាំ ១៩៦៥ លេខអាវុធ CT1528 និងរថយន្ត ១គ្រឿងម៉ាក ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២BB-០៧១៥។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការ ដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya