ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្រ្កាបក្រុមអ្នកញៀនល្បែងបញ្ជល់មាន់​ និងអាប៉ោង​ នំាគ្នារត់ចែកជើងអស់ នៅភ្នំពេញ

បង្រ្កាបក្រុមអ្នកញៀនល្បែងបញ្ជល់មាន់​ និងអាប៉ោង​ នំាគ្នារត់ចែកជើងអស់ នៅភ្នំពេញ

ភ្នំពេញ​ ៖​ ឆ្មក់ចុះបង្ក្រាប​ កាលពីវេលាម៉ោង១១​ និង៣០នាទីព្រឹក​ ថ្ងៃអាទិត្យ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ​២០២០​ ស្ថិតក្នុងភូមិចំពុះក្អែក​ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ ។ ដោយមានប្រជាពលរដ្ឋល្អ​បានរាយការណ៍ប្រាប់ថា​ ទីតាំងនេះ កំពុងបើកល្បែងបញ្ជល់មាន់​ បាញ់អាប៉ោង​ និងមានមនុស្សទៅលេងយ៉ាងច្រើន​  ទើបលោកវរសេនីយ៍ឯក​ ម៉ៅ​ សឿត​ ដែលជាអធិការនគរបាលខណ្ឌ​ច្បារអំពៅ​ បានបញ្ចាផ្ទាល់ឲ្យកម្លាំងនគរបាល ព្រហ្មទណ្ឌចុះបង្ក្រាបភ្លាមៗតែម្ដង​ ។ ប្រតិបត្តិការបង្ក្រាបនេះក្រុមអ្នកញៀនល្បែងឃើញទាន់ក៏បានរត់ចែកជើងគ្នាបាត់អស់​ ដោយបន្សល់ទុកតែមាន់ជល់និងម៉ូតូ​ចោលនៅទីតាំងនេះ​ ។

​ ប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងនេះ​ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​ ៖​ មាន់ជល់៦ក្បាល​ ,ម៉ូតូ២គ្រឿង​ ,​ គ្រាប់អាប៉ោង​ និងសម្ភារៈមួយចំនួន​ទៀត ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ រង់ចាំចាត់ចែងតាមនីតិវិធីបន្ត​ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya